អ្នកនាំពាក្យក្រសួងក្រសួងការបរទេស ៖ កម្ពុជា ដាក់ពាក្យជាផ្លូវការ ពាក់ព័ន្ធការរាយបន្លាលួស និងដាក់កង់ឡានរបស់យោធាថៃ នៅបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បើតាម លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ៖ អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម ឬJBCកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩សីហា បានដាក់ពាក្យជំទាស់ផ្លូវការ ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កងឡាន នៅតំបន់មយចំនួន តាមបណ្តោយព្រំដែន ក្នុងដែនអធិបតេយ្យភាពកម្ពុជា។

លោក នង សាកល បន្ថែមដូច្នេះ ដោយបន្តទៀតថា៖«កម្ពុជា សូមអំពាវនាវឱ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាពត្វកិច្ចអន្តរជាតិទាំងអស់។»។

អ្នកនាំពាក្យក្រសួងក្រសួងការបរទេស បន្តថា ៖ កម្ពុជា ក៏បានស្នើឱ្យភាគី រុះរើចេញវិញ សម្ភារៈ និងឧបករណ៍ទាំងអស់ ដែលពួកគេបានដាក់ពង្រាយ ដោយកម្ពុជា ជឿជាក់ថា សកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print