សូមចូលរួមរំលែកទុក្ខក៏សែនក្រៀមក្រំនេះផង ! ថ្នាក់ដឹកនាំ និងបុគ្គលិក ពិតជាតក់ស្លុត និងសោកស្តាយជាទីបំផុត ដែលបានបាត់បង់លោក សម្បត្តិ ឧត្តម ដែលជាសហការីដ៏ឆ្នើម និងឧស្សាហ៍បំផុត នៅអង្គភាពព័ត៌មាន Fresh News ,

ចែករំលែក៖

ភ្នំពេញ ៖ បើទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះយ៉ាងណាក៏មិនអាចវិលត្រឡប់មកវិញ ខ្ញុំពិតជាសោកស្តាយដ៏ពន់ពេកចំពោះការបាត់បង់បុគ្គលិកឆ្នើម និងឧស្សាហ៍ព្យាយាមមួយរូបឈ្មោះ សម្បត្តិ ឧត្តម ដែលបានទទួលមរណភាពក្នុងឧប្បទ្ទវេហតុគ្រោះថ្នាក់កាលពីយប់មិញ។ ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសូមឲ្យដួងវិញ្ញាណក្ខន្ធ «ឧត្តម» បានឲ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ដោយសេចក្តីអាឡោះអាល័យ និងក្រៀមក្រំជាទីបំផុតអំពីខ្ញុំ ! នេះជាការបង្ហោះពីលោក លឹម ជាវុត្ថា ស្ថាបនិក អង្គភាព «Fresh News» !

ចំពោះលោក ស៊ន សុភក្ត្រ អគ្គនាយករង និងជានិពន្ធនាយក អង្គភាព «Fresh News» នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះថា ៖ យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិក ពិតជាតក់ស្លុត និងសោកស្តាយជាទីបំផុត ដែលបានបាត់បង់លោក សម្បត្តិ ឧត្តម ដែលជាសហការីដ៏ឆ្នើម និងឧស្សាហ៍បំផុត នៅអង្គភាពព័ត៌មាន Fresh News ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ទៀបភ្លឺនៅថ្ងៃ២១ ខែសីហា ឆ្នាំ២០២៥ នៅក្បែរផ្សារកណ្តាល ខណ្ឌដូនពេញ។

លោកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អកុសលនេះ បានកើតឡើង ក្រោយលោក ឧត្តម បានទៅយកព័ត៌មាននៅក្បែរស្តុបបូកគោ រួចហើយក៏ចេញទៅយកព័ត៌មានមួយករណីទៀត ស្រាប់តែជួបគ្រោះបែបនេះតែម្តង ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះអង្គឌួង បើទោះបីក្រុមគ្រូពេទ្យប្រឹងជួយយ៉ាងណានោះ។

សម្រាប់ខ្លួនខ្ញុំផ្ទាល់, ខ្ញុំរកពាក្យថ្លែងមិនចេញនោះឡើយ ចំពោះការបាត់បងបុគ្គលិកយកព័ត៌មាន (ពេលយប់) ម្នាក់នេះ ព្រោះការងាររបស់គាត់លឿន រហ័ស និងច្បាស់លាស់ ពោលឲ្យតែយើងជាថ្នាក់ដឹកនាំ ចាត់ឲ្យគាត់ទៅយកព័ត៌មាននៅកន្លែងណា ពេលណា គឺគាត់ចេញទៅភ្លាមមិនបង្អង់នោះឡើយ បូករួមជាមួយការយកអាសារក្រុមការងាររបស់យើង និងអ្នកស្គាល់គ្នា។

ក្រោយទទួលដំណឹងមរណភាព, លោក លឹម ជាវុត្ថា អគ្គនាយកព័ត៌មាន Fresh News @Lim Cheavutha បានចូលរួមចាត់ចែងពិធីបុណ្យសព ជាមួយក្រុមគ្រួសាររបស់សព ហើយយើងក៏សូមថ្លែងអំណរគុណ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមចាត់ចែង និងឧបត្ថម្ភពិធីបុណ្យសពផងដែរ ព្រមទាំងការចូលរួមបុណ្យសពផ្សេងៗទៀតពីមន្រ្តី និងកងកម្លាំងយើង។

យើងសូមថ្លែងអំណរគុណបងប្អូនជាអ្នកយកព័ត៌មានពេលយប់ជាច្រើនស្ថាប័ន ដែលបានខំប្រឹងជួយខ្នះខ្នែងជួយសង្គ្រោះ ឧត្តម ទៅកាន់មន្ទីរពេទ្យ តែអកុសលមិនអាចជួយគាត់បាន។

យើងទាំងអស់គ្នា សូមចងចាំលោកជានិច្ចសម្រាប់ស្ថាប័ន និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print