ទីក្រុងបាងកក : នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានព្យួរមុខតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានឡើងតុលាការ នៅក្នុងទីក្រុងបាងកក នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥នេះ
គួរបញ្ជាក់ថា ក្រុមសមាជិកព្រឹទ្ធសភា បានដាក់សំណុំរឿង ទៅតុលាការ ចោទប្រកាន់លោកស្រី ផែនថងថាន ពីបទប្រព្រឹត្តិ គ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ អំឡុងពេលមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំឱ្យមានការប៉ះទង្គិចគ្នា ខាងយោធាយ៉ាងបង្ហូរឈាមបំផុតរបស់អ្នកជិតខាងទាំងពីរ ដែលមិនធ្លាប់ ក្នុងរយៈពេល ជាច្រើនទសវត្សរ៍។
តុលាការធម្មនុញ្ញថៃ គ្រោងនឹងសម្រេចដក ឬ មិនដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែនថងថាន នៅចុងខែសីហា នេះ។
គួរបញ្ជាក់ដែរថា ស្ត្រី វ័យ ៣៨ ឆ្នាំ រូបនេះ បានចូលកាន់តំណែង បន្តពីអតីតនាយករដ្ឋមន្ត្រីម្នាក់ផ្សេងទៀត ដែលត្រូវបានបណ្តេញចេញពីតំណែង ពីសំណាក់តុលាការធម្មនុញ្ញ៕
...
ប្រភព ៖ AFP