អគ្គនាយកបណ្តាញព័ត៌មាន Fresh News ផ្ញើសាររំលែកទុក្ខជូនលោក ឡៅ សុខា និងលោកស្រី ស៊ុន សុបិន ចំពោះមរណភាពលោក សម្បត្តិ ឧត្តម

ចែករំលែក៖

ភ្នំពេញ ៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ សូមផ្ញើសាររំលែកទុក្ខជូន លោក ឡៅ សុខា និងលោកស្រី ស៊ុន សុបិន ចំពោះមរណភាពលោក សម្បត្តិ ឧត្តម ជាបុគ្គលិកដ៏ឆ្នើមនិងឧស្សាហ៍ព្យាយាមរបស់ Fresh News ដែលបានទទួលមរណភាព នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វ័យ៣១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។

សារលិខិតរំលែកទុក្ខរបស់លោកអគ្គនាយក លឹម ជាវុត្ថា បានរៀបរាប់ថា «ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News, CoolAppនិង Fresh AI មានសេចក្ដីរន្ធត់ក្ដុកក្ដួលរំជួលចិត្តជាខ្លាំង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំជាទីបំផុតចំពោះមរណភាព លោក សម្បត្តិ ឧត្តម បុគ្គលិកសារព័ត៌មាន Fresh News ដែលត្រូវជាកូនបង្កើតរបស់ លោក ឡៅ សុខា និង លោកស្រី ស៊ុន សុបិន បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៣១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។

ដំណឹងដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះ ខ្ញុំបាទនិងភរិយាព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់សូមចូលរួមរំលែកទុក្ខ និងសូមសម្ដែងនូវសេចក្ដីសោកសង្រេង អាឡោះអាល័យជាទីបំផុតជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ នូវកូនបង្កើត បងបង្កើត ជាទីគោរពស្រឡាញ់ ប្រកបដោយគន្លងធម៌។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមលំអោនកាយលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្ដសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក សម្បត្តិ ឧត្តម បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

...

សូម លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្ដីក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print