ថៃដាក់លោកMichael B AlfaroនិងលោកGary Franchiក្នុងបញ្ជីខ្មៅក្រោយរាយការណ៍ការពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

អន្តរជាតិ ៖ លោក Gary Franchi ប្រធានផ្នែកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានអាមេរិកឱ្យបណ្តាញ Next News Network បានបញ្ជាក់ថា ទីប្រឹក្សាលោក ដូណាល់ ត្រាំ លោក Michael B Alfaro រួមនឹងរូបលោកផ្ទាល់ ត្រូវបានប្រទេសថៃដាក់ឈ្មោះក្នុងបញ្ជីខ្មៅ បន្ទាប់ពីពួកលោកទាំងពីរបានរាយការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងលាតត្រដានពីការពិតជាក់ស្តែងនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ។

ថ្លែងនៅលើបណ្តាញសង្គម លោក Gary Franchi ឱ្យដឹងថា៖ “ថៃអាចចុះបញ្ជីខ្មៅយើង។ ពួកគេអាចលាបពណ៌យើង។ ប៉ុន្តែពួកគេមិនអាចលុបបំបាត់ការពិតដែលថា ការរាយការណ៍របស់យើងបានទៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជួយឱ្យមានការចរចាសន្តិភាពបានទេ។ ឥឡូវនេះវាក៏បានរួមចំណែកដល់ការគាំទ្របេក្ខភាពពានរង្វាន់ណូបែលសន្តិភាពជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី ត្រាំ ផងដែរ”៕

...

ប្រភព ៖ (vayoradio)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print