រដ្ឋមន្ត្រីក្រសួងការងារបង្ហាញសកម្មភាពការងាររបស់ក្រុមHotline ១២៩៧ ដែលកំពុងតែមមាញឹកក្នុងការផ្តល់ការងាររាប់ម៉ឺនកន្លែងដល់កម្មករនិយោជិត

ចែករំលែក៖

ភ្នំពេញ : លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ការចុះទស្សនកិច្ចរបស់តំណាងអង្គការវិជ្ជាជីវៈនេះផងដែរត្រូវបានធ្វើឡើងបន្ទាប់ពីចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦) របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៦នៅទីស្ដីការក្រសួងការងារ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print