អន្តរជាតិ ៖ ថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២៥ តាម ម៉ោង ក្នុងតំបន់ កិច្ចប្រជុំ សន្ទនា រដ្ឋមន្ត្រី ការបរទេស ចិន -អាហ្វហ្កានីស្ថាន-ប៉ាគីស្ថានលើកទី ៦ បាន ធ្វើ ឡើងនៅ ក្រុង កាប៊ុល រដ្ឋធានី អាហ្វហ្កានីស្ថាន ។ លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជា រដ្ឋមន្ត្រី ការបរទេសចិន , លោក Amir Khan Muttaqi រដ្ឋមន្ត្រី ការបរទេស អាហ្វហ្កានីស្ថាន និងលោក Mohammad Ishaq Dar ឧបនាយក រដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ការបរទេស ប៉ាគីស្ថាន បាន អញ្ជើញជាសហអធិបតី។
លោក Wang Yi បាន ថ្លែងថា បន្ទាប់ពី យន្តការ សន្ទនា ថ្នាក់ រដ្ឋមន្ត្រី ការបរទេស ត្រីភាគី បានត្រូវ ចាប់ ដំណើរ ឡើងវិញ ពី ឆ្នាំ ២០២២ មក គឺ បាន រួមចំណែក ដល់ ការគាំពារ សុខសន្តិភាព ក្នុង តំបន់ និង ឆ្លើយតប នឹង បញ្ហា ប្រឈម និង ហានិភ័យ គ្រប់ បែប យ៉ាង ។ ភាគីចិន មានឆន្ទៈ បង្កើន ទំនុក ចិត្ត រវាង អ្នកជិតខាង ឱ្យ កាន់តែ ស៊ីជម្រៅ ជាមួយ ភាគី អាហ្វហ្កានីស្ថាន និង ប៉ាគីស្ថាន ប្រឆាំង យ៉ាង ម៉ឺងម៉ាត់ ចំពោះ កម្លាំងខាង ក្រៅ ដែល លូកដៃ ជ្រៀតជ្រែក ក្នុង កិច្ចការ តំបន់ ប្រឆាំង យ៉ាង ម៉ឺងម៉ាត់ ចំពោះ ទង្វើ បំផ្លាញ អធិបតេយ្យភាព សន្តិសុខជាតិ និង បុរាណភាព ទឹកដី នៃ ប្រទេស រៀង ៗ គ្នា ដែល បង្ករ ឡើង ដោយ អង្គការ ឬ បុគ្គលណាមួយ ។
លោក Amir Khan Muttaqi និង លោក Mohammad Ishaq Dar បាន កោតសរសើរ ចំពោះ ការរួម ចំណែក របស់ ភាគីចិន ក្នុង ការ ជំរុញ កិច្ចសហប្រតិបត្តិការ ត្រីភាគី ។
ភាគីទាំងបី បាន ឯកភាពគ្នា បន្ត ជំរុញ យន្តការ សន្ទនា ថ្នាក់រដ្ឋមន្ត្រី ឱ្យ ដើរ តួនាទី កាន់តែ មាន ប្រសិទ្ធភាព និង បង្កើន ការផ្លាស់ប្តូរ លើ គ្រប់ វិស័យ ដើម្បី ជំរុញ សន្តិភាព ស្ថិរភាព វិបុលភាព ក្នុងតំបន់៕
ប្រភព ៖ (CCFR)