មុខសញ្ញាប្រេីប្រាស់និងជួញដូរ​សារធាតុញៀនខុ​សច្បាប់ត្រូវបាននគរបាលស្រុកសា​មមគ្គីមុនីជ័យបង្រ្កាបមនុស្ស​សរុប៦នាក់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ អនុវត្ដតាមការ​ដឹកនាំបញ្ជាពីលោកឧត្ដម សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែ​ស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩​ ត្រូវនឹង ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៥​ នគរបាលទ​ទួលបាន​ព័ត៌​មានពីមហាជនថា​ នៅចំនុចផ្ទះមួយកន្លែងម្ចាស់​ទុក​ចោល​ ស្ថិតនៅព្រៃក្រសាំង​ ឃុំព្រៃក្រសាំង​ ស្រុកសា​មគ្គីមុនីជ័យ ជារៀងរាល់ថៃ្ងតែងតែឃេី​ញមានមុខស​ញ្ញា​សង្ស័យចេញ-ចូល​ អ្នកទាំងនោះអាចជា​ប់ពាក់ព័ន្ធនឹងការ​ប្រេីប្រាស់គ្រឿ​ង​ញៀន​ ។

ដោយទទួលបានការដឹកនាំពីលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុ​ន​ អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចុះស៊េីបបញ្ជាក់​និង
កំ​ណត់បានមុខសញ្ញារហូតឈានទៅឃាត់បានមុខ សញ្ញាសង្ស័យជាក់ស្តែង​ចំនួ​ន៣នាក់ ៖​

១-ឈ្មោះ​ អាង​ សុ​ខាក់​ ភេទប្រុស​ អាយុ៤២ ឆ្នាំ,២- បុល​ សុខា​ ភេទប្រុ​ស​ អាយុ២៨ឆ្នាំ,៣-លី​ វល័ក្ខ​ ភេទ ប្រុស​ អាយុ២៧ឆ្នាំ​ រស់នៅក្នុងភូមិត្រពាំងមាន​ ឃុំក្រាំងចេក​ ស្រុកសាមគ្គីមុនីជ័យ​ ដោយបានរកឃេីញ​ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួ​ន៣កញ្ចប់តូច,​ ទូរស័​ព្ទដៃ១គ្រឿង,​ ម៉ូតូ​ចំនួន​១​គ្រឿង​,​ ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយ​ចំនួន។

ដោយទទួលបានការអនុញ្ញាតនិងស​ម្របសម្រួលនីតិវិធី​ ពីអយ្យ​ការ​ សមត្ថកិច្ចបន្ដឈានទៅឃា​ត់​ឈ្មោះ​ ចន​ តាក់ ភេទប្រុស​ អា​យុ​ ៣៣ឆ្នាំ នៅភូមិត្រពាំងមា​ន ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ​ និងមុខ​ស​ញ្ញាសង្ស័យចំនួន​២នាក់បន្ថែមទៀត​១.ឈ្មោះ​ ចន​ សុខរ៉ា​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ និង២.ឈ្មោះ​ សៀម​ ខាវ​ (ចូ)​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ នៅភូមិគោក​ចារ​ ឃុំព្រៃក្រ​សាំ​ង​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្ដកំពង់ស្ពឺ​ ពិនិត្យរក​ឃេី​ញ​ ម្សៅក្រាមពណ៌សថ្លាស​ង្ស័យជាគ្រឿងញៀនចំនួន​៤​៣​កញ្ចប់​,​ ទូរស័ព្ទ​ដៃចំនួន៣គ្រឿង,ដាវចំនួន១ដេីម​,​ កាំភ្លេីងកែច្នៃប្រេីខ្យល់ចំនួន២ដេីម​,​ឧបករណ៍​កែច្នៃ​សំរាប់ប្រេីប្រាស់គ្រឿងញៀនមួយ​ចំនួន។

ក្រោយប្រតិបត្ដិការ​ និងចម្លេីយរបស់ក្រុមជនសង្ស័យរួមនិងវត្ថុតាងដែលរកឃេីញ​ សមត្ថកិច្ចនគរបាលស្រុកបន្ដ​ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យ​នៃស្ន​ងការដ្ឋាននគរបាលខេត្ដ​ ដេីម្បីដំណេីរការតាមនីតិវិធីជំ​នាញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print