រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ នេះបើយោងតាមអនុក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» នារសៀលថ្ងៃទី២១ ខែសីហា ដ ហើយចេញដោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

តាមអនុក្រឹត្យខាងលើនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមសុីវិល គ្រឹះស្ថានសាធារណៈ និងឯកជន និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមបំផុសស្មារតី គាំទ្រទិវានេះដល់សាធារណៈជន ដើម្បីឱ្យយល់ដឹងពីគុណតម្លៃនៃគំរូវីរភាពអតីតយុទ្ធជន និងនិវត្តជន នៅក្នុងប្រទេសកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print