ប្រទេសថៃ៖ គ្រោះផ្ទួនៗ កើតឡើងក្នុងប្រទេសថៃ អាចនិយាយបានថា ប្រទេសងាយនឹងហានិភ័យ ! មានយ៉ាងហើចណាស់មន្រ្តីថៃ ៤ រូបរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្ត Pick up មួយដោយក្រុមផ្តាច់ខ្លួនថៃកាលពីវេលាយប់ថ្ងៃទី ២០ ខែ សីហាក្នុងតំបន់ភាគខាងត្បូងខេត្តណារ៉ាធីវ៉ាត់នៃប្រទេសថៃ។ នៅក្នុងវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់ថៃគេឃើញមានរថយន្តតូយ៉ូតា Pick up ពណ៌ខ្មៅ ផ្ទុកទៅដោយសារធាតុផ្ទុះ បានបើកទៅបុករបាំងបាវខ្សាច់ នៅប៉ុស្តិ៍ត្រួតពិនិត្យ បណ្តាលឲ្យមន្ត្រីស្ម័គ្រចិត្ត៤នាក់រងរបួសធ្ងន់ស្រាល។
យោងតាមកាសែតថៃគិតត្រឹមថ្ងៃទី ២១ ខែ សីហានេះប៉ុស្តិ៍ត្រួតពនិត្យដែលស្ថិតក្នុងឃុំខក់ម៉ាហ្វឿង ស្រុកតាកបៃ ខេត្តណារ៉ាធីវ៉ាត់ បានរងការខូចខាតជាខ្លាំងក្រោយពីមានក្រុមផ្តាច់ខ្លួនបានជិះឡានពេញទៅដោយគ្រឿងផ្ទុះបើកបំបុកនឹងបំផ្ទុះរថយន្ត។ អាជ្ញាធរថៃអះអាងថាក្រុមជនសង្ស័យបានរត់គេចក្រោយពីបានបើកបុកនឹងបំផ្ទុះកន្លែងត្រួតពនិត្យមួយនេះក្នុងពេលកើតហេតុ កម្លាំងមូលដ្ឋានបានបាញ់តបតទៅកាន់ក្រុមល្មើសវិញដើម្បីការពារកុំឱ្យមានការកើតឡើងសោកនាដកម្មបន្ថែមទៀត។
ជាការឆ្លើយតប លោក Paisal Nusang មេបញ្ជាការយោធភូមិភាគទី៤ និងជាប្រធានបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤ បានបញ្ជាឱ្យគ្រប់អង្គភាពទាំងអស់រឹតបន្តឹងវិធានការស្ទាក់ចាប់ និងបិទផ្លូវរត់គេចខ្លួនរបស់ជនល្មើសជាពិសេសនៅតាមព្រំដែនថៃ-ម៉ាឡេស៊ី។ មេបញ្ជាការយោធភូមិភាគទី៤ បានចុះពិនិត្យតំបន់ ដើម្បីវាយតម្លៃការខូចខាត។ លោកក៏បានជំរុញឲ្យមន្ត្រីមូលដ្ឋានបង្កើនវិធានការសន្តិសុខដើម្បីទប់ស្កាត់កុំឲ្យមានឧបទ្ទវហេតុកើតឡើងម្តងទៀត។
គួរកត់សម្គាល់ថាតំបន់ភាគខាងត្បូងរបស់ថៃគឺខេត្តណារ៉ាធីវ៉ាត់តែងតែកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកជាញឹកញាប់ដោយសារតែនៅទីនោះសំបូរទៅដោយក្រុមចង់ផ្តាច់ខ្លួន នឹងផ្តាច់ទឹកដីចេញពីប្រទេសថៃ តាមរបាយការណ៍ Deep South Watch នៅក្នុងចន្លោះខែមករា ឆ្នាំ ២០០៤ ដល់ខែមករា ឆ្នាំ ២០២៥ មានឧប្បត្តិហេតុសន្តិសុខចំនួន ២២,៩៦២ ដែលត្រូវបានកត់ត្រាដោយអង្គការឃ្លាំមើល ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧,៦៨៣ នាក់ និងរបួស ១៤,៤១៥ នាក់ ដែលជារឿយៗតែងតែមានការសម្លាប់ និងបំផ្ទុះគ្រាប់បែកផ្សេងនៅភាគខាងត្បូងនៅប្រទេសថៃ។
លោក ថាក់ស៊ីន ក៏ធ្លាប់ជាអ្នកដែលដាក់ច្បាប់សន្តិសុខពិសេសក្នុងតំបន់ដែលនៅតែមានជាធរមានក្នុងតំបន់ក្រុមចង់ផ្តាច់ទឹកដីកំពុងតែរស់នៅដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ ច្បាប់អាជ្ញាសឹកត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៤ បន្តដោយក្រិត្យគ្រាអាសន្ននៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៤ ដោយផ្តល់សិទ្ធិអំណាចដល់យោធាក្នុងការឃុំខ្លួនជនសង្ស័យដែលចង់ផ្តាច់ទឹកដីមកសួរចម្លើយដោយគ្មានដីការហូតដល់ប្រាំពីរថ្ងៃ បើទោះបីជាមិនមានកំហុសជាក់ស្តែងក៏ដោយ។
ថ្ងៃនេះថៃ ! នៅទីក្រុងក្រុងបាងកករងចំហាយគ្រោះរញ្ជួយដី៥,៤វ៉ិចទ័រក្នុងជម្រៅ១០គីឡូម៉ែត្រពីមីយ៉ាន់ម៉ា។ ប្រទេសមួយនេះជួបគ្រោះផ្ទួនៗ បន្ទាប់ពីគម្រាមទឹកជនលិចទីក្រុងបាងកក និងខេត្តចំនួន១០ ឥឡូវរង្វាន់ថ្មីគឺ «ចំហាយគ្រោះរញ្ជួយដី៥,៤វ៉ិចទ័រក្នុងជម្រៅ១០គីឡូម៉ែត្រពីមីយ៉ាន់ម៉ា»។ ករណីមួយទៀត ! លោកស្រីPaetongtarn នាយករដ្ឋមន្ត្រីថៃដែល ត្រូវបានព្យួរតំណែង បាន ទៅកាន់ តុលាការធម្មនុញ្ញ ថៃ ដើម្បី ស្រាយ បំភ្លឺ ការចោទប្រកាន់ លោកស្រី ពី បទល្មើសធម្មនុញ្ញ ក្នុងសនាវការ ។
អនុលោមតាម ការ រៀបចំ នៃ តុលាការ ធម្មនុញ្ញ ថៃ ឱ្យ ដឹង ថា សវនាការ លើកនេះ គឺ ផ្តោត សំខាន លើ ការ ស្តាប់ ការ បទ ស្រាយ របស់ សាមី ខ្លួន ហើយបន្ទាប់ មក ធ្វើការ ពិគ្រោះ ពិភាក្សា និង កាត់ ក្តីចំពោះ សំណុំរឿង នេះ នៅថ្ងៃទី ២៩ ខែសីហា ៕
ដោយ ៖ សិលា