ប្រជាជនថៃ នៅទីក្រុងបាងកក បន្តភ័យស្លន់ស្លោរត់ចេញពីអគារ ដោយរងឥទ្ធិពលរញ្ជួយដីនៅមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសថៃ ៖ នាយកដ្ឋានឧតុនិយមថៃ ផ្នែកត្រួតពិនិត្យការរញ្ជួយដី បានឱ្យដឹងថា ការរញ្ជួយដីមួយបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ដោយមានកម្លាំង ៥,៤ រិចទ័រ ជម្រៅ ១០ គីឡូម៉ែត្រ ដែលមានចម្ងាយប្រមាណ ២១១ គីឡូម៉ែត្រ ភាគនិរតីនៃស្រុកម៉ែសុត ខេត្តតាក ប្រទេសថៃ។
ព័ត៌មានថៃឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ តាមតំបន់មួយចំនួននៅទីក្រុងបាងកក ប្រទេសថៃ បានទទួលរងការរង្គោះរង្គើកម្រិតស្រាល ដោយសារការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យប្រជាជនជាច្រើនប្រញាប់ប្រញាល់រត់ចេញពីអគារនានា។
បច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីការខូចខាតអាយុជីវិត ឬទ្រព្យសម្បត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃនៅឡើយទេ។
ក្នុងនោះ ! ការរញ្ជួយដីនេះ បានជះឥទ្ធិពលដល់តំបន់ជាច្រើននៃប្រទេសថៃ រួមទាំងខណ្ឌ Din Daeng ដែលជាទីតាំងស្នាក់ការក្រសួងការងារថៃ។ អគារនៅទីនោះបានរញ្ជួយ ដែលបណ្តាលឱ្យមនុស្សត្រូវជម្លៀសខ្លួនជាបន្ទាន់។ បើតាមសារព័ត៌មានថៃ សង្កាត់ ខណ្ឌជាច្រើននៅទូទាំងក្រុងបាងកក ក៏បានរាយការណ៍អំពីការរញ្ជួយកម្រិតស្រាលផងដែរ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print