ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖
ជូនចំពោះប្អូនៗ ដែលត្រូវប្រឡងបាក់ឌុប
ការប្រឡងបាក់ឌុបនឹងឈានមកដល់ក្នុងរយៈពេល៧ថ្ងៃទៀតតែប៉ុណ្ណោះ សូមផ្ដាំផ្ញើការសួរសុខទុក្ខនិងផ្ដល់កម្លាំងចិត្តជូនប្អូនៗដែលកំពុងត្រៀមខ្លួនដោយយកចិត្តទុកដាក់ក្នុងការឈានទៅដល់ការចូលប្រឡងក្នុងមួយអាទិត្យទៀតនេះ។ សូមប្អូនៗផ្ដោតអារម្មណ៍លើការប្រឡងនិងថែរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានជ័យលាភីក្នុងការប្រឡង។ ខឿនការពារជាតិដ៏រឹងមាំនិងយូរអង្វែងរបស់យើងគឺធនធានមនុស្សដែលពូកែនិងពោរពេញដោយសមត្ថភាពនេះហើយ។
សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ៕
ដោយ ៖ សិលា
...