រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ មន្ទីរ ខណ្ឌ សង្កាត់ ចូលរួម រៀបចំទិវាអក្ខរកម្មជាតិ៨កញ្ញាឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រធានបទការលើកកម្ពស់អក្ខរកម្មក្នុងយុគ សម័យឌីជីថល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីណែនាំឱ្យអាជ្ញាធរ មន្ទីរ ខណ្ឌ សង្កាត់ ចូលរួម រៀបចំទិវាអក្ខរកម្មជាតិ៨កញ្ញាឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រធានបទការលើកកម្ពស់អក្ខរកម្មក្នុងយុគ សម័យឌីជីថល ។

    ដូចនេះ ដើម្បីរៀបចំទិវាអក្ខរជាតិ៨ កញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាម ខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖ទី ១-រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន ផ្សារ រមណីយដ្ឋាន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវ៖- រៀបចំតុបតែងលម្អ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនា ភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត ដើម្បីចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៥ ។ – រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវបំផុស និងណែនាំប្រជាពលរដ្ឋ ឱ្យដោតទង់ជាតិ តាមគ្រប់គេហដ្ឋាន ដើម្បីចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា។ ទង់ជាតិ ត្រូវចងឱ្យមានរបៀប រៀបរយល្អ និងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ក្រណាត់ដាច់រហែក ស្លក់ពណ៌ឬទក់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃអត្តសញ្ញាណជាតិ។ 

    ២- មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវ៖

– ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឱ្យយល់ដឹង ទូលំទូលាយអំពីខ្លឹមសារនៃសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៥ ។- បំផុសចលនាមាតា បិតា អាណាព្យាបាល ដើម្បីឱ្យកូនចៅបានចូលរៀនសូត្រ សំដៅធ្វើឱ្យមនុស្សគ្រប់រូប ចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាលំបាកដែលប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។- រៀបចំឱ្យមានសៀវភៅ ឬ បណ្ណផ្នត់ បដាពាក្យស្លោក ផ្ទាំងរូបភាព បោះពុម្ពរូបភាព ឬ ពាក្យស្លោក លើអាវយឺត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

៣-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖ – ណែនាំដល់គ្រប់វត្តអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក និង បំភ្លឺភ្លើងពណ៌ ដើម្បីចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ។- បំផុសចលនាព្រះសង្ឃ បព្វជិតសាសនា អាចារ្យ សីលវន្ត សីលវតី ឱ្យចូលរួមកម្មវិធីអក្ខរកម្ម តាមរយៈការសម្តែង ធម៌ទេសនានៅតាមវត្តអារាម ដើម្បីគាំទ្រទិវាអក្ខរកម្មជាតិ ៨ កញ្ញា និងលើកកម្ពស់សីលធម៌នៃការរស់នៅ ។ ទី៤- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយវិទ្យុ និងទូរទស្សន៍ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវ ខ្លឹមសារ និងឯកសារនានាពាក់ព័ន្ធនឹងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ព្រមទាំងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីចាក់ផ្សាយស្សិតវីដេអូរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល”។ ទី៥- រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ត្រូវបំផុសលើកទឹកចិត្តជំរុញនិងបង្កលក្ខណៈ ងាយស្រួលដល់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ វិស័យឯកជន និងសាធារណជន ឱ្យចូលរួម ជួយសហការឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំក្រៅប្រព័ន្ធ ជាពិសេស អក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈ ឱ្យបាន ខ្លាំងក្លានៅតាមទីកន្លែង និងតាមលទ្ធភាពរបស់ខ្លួន ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print