ខេត្តបាត់ដំបង៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៥ នៅចំណុចក្រុមទី២៣ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូច ខាតទាំងស្រុង រួមជាមួយសម្ភារៈរួមមាន÷ ទូរស័ព្ទ០២ គ្រឿង ,ទូរទស្សន៍០១គ្រឿង ,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០៧សន្លឹក ,សំបុត្រកំណើត០៦សន្លឹក ,សៀវភៅគ្រួសារ០១ក្បាល ,សៀវភៅស្នាក់នៅ០១ក្បាល ,លុយខ្មែរ២០០,០០០ (ពីរសែន)រៀល ,គ្រែ០១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត គិតជាទឹកប្រាក់ប្រហែលចំនួន ៥,០០០,០០០ (ប្រាំលាន)រៀល ដែលមានម្ចាស់ឈ្មោះ សឿន សុខុម ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះកម្លាំងនគរបាលជំនាញស្រុកបានចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿងចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ ៕