លោក កែវ រ៉េមី : រឿងមីនស្រួលទេ!កុំដើរចូលដីខ្មែរមិនជាន់មីនទេ មុនមានសង្រ្គាមពួកលោកឯងមិនបានដើរចូលដីខ្មែរ មានដែលផ្ទុះមីនពីអង្កាល?

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះលើផេកលោកថា, ចេញមកទៀតហើយ « ថៃត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជុំទាំង RBC និង GBC ក្នុងកិច្ចសហការដោយស្មោះត្រង់ដោះមីនដែលមានការចូលរួមពីកម្ពុជា»។ ខូចនោះខូច, ប្រើក្បាច់ប្រាក់ឌួង ឲ្យយើងជួយដោះមីនក្នុងទឹកដីយើងឲ្យអស់ដើម្បីឲ្យវាចូលយកដី។រឿងសំខាន់: ការគោរពបទឈប់បាញ់គ្នា ដោះលែងទាហាន ១៨រូបដែលបានចាប់ក្រោយឈប់បាញ់ ការផ្សះផ្សារស្វែងរកសន្តិភាព ការស្តារទំនាក់ទំនងឡើងវិញ ការស្តារសេដ្ឋកិច្ច អត់និយាយ។ រឿងមីនស្រួលទេ!

លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកថា, កុំដើរចូលដីខ្មែរមិនជាន់មីនទេ មុនមានសង្រ្គាមពួកលោកឯងមិនបានដើរចូលដីខ្មែរ មានដែលផ្ទុះមីនពីអង្កាល?៕

ប្រភព : (លោក កែវ រ៉េមី)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print