ក្មេងទំនើងពីរនាក់កែច្នៃម៉ូតូខុសបច្ចេកទេស ត្រូវ​បានកងរាជអាវុធហត្ថ​ខេត្តសៀមរាប ធ្វើការឃាត់ និងដកហូតម៉ូតូរក្សាទុក ០៣ខែ!​​

ចែករំលែក៖

ខេត្តសៀមរាប:កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើ​ការល្បាត​ក្នុងភូមិសាស្ត្រ​ក្រុងសៀមរាប ក៏បានជួបប្រទះនឹងក្មេងទំនើង ចំនួន​០២នាក់ កំពុងធ្វើសកម្មភាព ជិះម៉ូតូកែច្នៃ ខុសបច្ចេកទេស ដោយស៊ីម៉ាំងឮខ្លាំង បង្ករការំខានតាមផ្លូវសាធារណៈ ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម នៅចំណុចស្ពានរោករាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​កាលពីវេលាម៉ោង២០:៤០នាទី ថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៥។ ភ្លាមៗនោះកម្លាំងល្បាតកងរាជអាវុធហត្ថក្រុងសៀមរាប ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់នោះ នាំយកមកការិយាល័ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ០២គ្រឿង រក្សាទុក ០៣ខែ ផងដែរ។

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសស៊ីម៉ាំងឮខ្លាំង​នៅតាមផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print