រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ និងគ្រឹះស្ថានឯកជន ចូលរួមរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី២៣ថ្ងៃ ២១កញ្ញា ឆ្នាំ២០២៥នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ….រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំឱ្យអាជ្ញាធរ និងគ្រឹះស្ថានឯកជន ចូលរួមរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នៅរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរ ទិវាសន្តិភាពអន្តរជាតិនេះប្រព្រឹត្តទៅ ដោយរលូននិងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖

ទី ១-រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សា រោងចក្រ សហគ្រាស ផ្សារ រមណីយដ្ឋាន មជ្ឈ មណ្ឌលកម្សាន្ត និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវ -រៀបចំតុបតែងលម្អទង់ជាតិ ទង់សាស នា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនាភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត – បំផុស និងលើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និយោជក យុទ្ធជន និងប្រជាពលរដ្ឋ ឱ្យយល់ដឹងទូលំ ទូលាយអំពីទិវាសន្តិភាពអន្តរជាតិ២១ខែកញ្ញាជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធគ្រប់ប្រភេទ។ ទី ២-មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបំផុសលោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ដើម្បីពន្យល់ណែនាំ ដល់សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីស្មារតី ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធគ្រប់ប្រភេទ។ ទី ៣-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖ – ណែនាំដល់គ្រប់វត្តអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដា ពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា – ចាត់តាំងឱ្យមានកម្មវិធីយល់ដឹងអំពីអត្ថន័យទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា តាមរយៈការសូត្រធម៌ សម្តែងធម៌ ទេសនានៅតាមវត្តអារាមព្រះពុទ្ធសាសនា វិហារឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗ ដើម្បី ផ្សព្វផ្សាយនូវមេត្តាធម៌ចំពោះមនុស្សសត្វទូទៅ និងសុំសេចក្តីសុខសន្តិភាពសម្រាប់មនុស្សជាតិទូទាំង ពិភពលោក។ទី ៤- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់ តាំងឱ្យមានកម្មវិធីសូត្រកំណាព្យ និងកម្មវិធីសម្តែងសិល្បៈ ផ្នែកចាប៉ី និងអាយ៉ៃឆ្លើយឆ្លងដែលមានខ្លឹមសារពាក់ព័ន្ធនឹងសន្តិភាព នៅតាមរមណីយដ្ឋានទេសចរណ៍-វប្បធម៌ ទីសាធារណៈនានា ឬ នៅតាមទីតាំងសមស្របណាមួយ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយ រីករាយ និងទទួលបានខ្លឹមសារនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា។ ទី ៥- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយវិទ្យុ និងទូរទស្សន៍ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីអត្ថន័យខ្លឹមសារនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា និងរៀបចំឱ្យមានការជួបសម្ភាសន៍ជាមួយព្រះសង្ខ ឥស្សរជនសំខាន់ៗ បញ្ញវន្ត ប្រជាជន មហាជន កម្មករ និយោជិត សិស្សានុសិស្ស និងនិស្សិត ដើម្បីចូលរួម លើកកម្ពស់ការយល់ដឹង និងចូលរួមផ្សព្វផ្សាយទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឱ្យបានផុលផុស។ ទី៦- រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវចាត់តាំងឱ្យមានការជួបសំណេះសំណាលនៅក្នុងមូលដ្ឋានខណ្ឌ និងមន្ទីររបស់ខ្លួន ដោយមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស និស្សិត បុគ្គលិក កម្មករ និយោជិត និយោជក យុទ្ធជន ព្រះសង្ឃ ដូនជី តាជី និងប្រជាពលរដ្ឋ។ ទី ៧-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធ ភូមិភាគពិសេស និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ដើម្បីបម្រើដល់ការរៀបចំទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឱ្យប្រព្រឹត្តទៅដោយរលូនអធិក អធម និងធានាបាននូវសេចក្តីសុខក្សេមក្សាន្ត និងភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងសម្រួលចរាចរណ៍នៅតំបន់គោលដៅដែល មានការកកស្ទះខ្លាំង បង្ការការទប់ស្កាត់ និងបង្ក្រាបសកម្ម ភាពល្មើសច្បាប់គ្រប់ប្រភេទ ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print