អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ចិន ត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ ការអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងដូច្នេះថា ៖ «ចិន ត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ ការអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ»

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ ស្ថានទូតចិនប្រចាំកម្ពុជា ត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែក ក្នុងការគាំទ្រ លើការអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ ឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនៃប្រក្រតីភាពរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យដដែលបន្ថែមថា មិត្តចិន យកចិត្តទុកដាក់លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំមើល តាមដានអំពីស្ថានភាពព្រំដែនយ៉ាងយកចិត្តទុកដាក់។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីម្សិលមុិញបានលើកឡើងថា ៖ យើងគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជានិងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។ យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print