ប្រទេសថៃ៖ ក្រុមយោធាថៃនៅថ្ងៃទី ២២ ខែ សីហានេះបានចាប់បង្អួត និងតេស្តសាកល្បងសព្វាវុធថ្មីរបស់ខ្លួនដែលមានឈ្មោះថា ATMG 155mm (មីល្លីម៉ែត្រ) មានសមត្ថភាពបាញ់បានចម្ងាយ៤០គីឡូម៉ែត្រនិងបាន ៦ គ្រាប់ក្នុង ១ នាទី ។ តាមកាសែតថៃសព្វាវុធថ្មីនេះគឺដើម្បីគាំទ្រដល់ការពង្រឹងកម្លាំងប្រយុទ្ធស្នូលរបស់កងទ័ពបង្កើនសមត្ថភាពការពារ និងវាយប្រហារ។ សព្វាវុធថ្មីនេះប្រទេសថៃចាប់ដៃផលិតជាមួយក្រុមហ៊ុនផលិតដ្រូនរបស់អ៊ីស្រាអែលដែលមានឈ្មោះថា Elbit ។ ATMG 155mm ត្រូវបានដាក់បញ្ចូលនឹងច្នៃលាយគ្នាជាមួយឡានដឹកទំនិញ Tatra 6×6 មកពីសាធារណរដ្ឋឆេក។
តាមរបាការណ៍របស់ក្រសួងការពារជាតិអ៊ីស្រាអែលចេញផ្សាយកាលពីឆ្នាំ ២០១៨ បានបញ្ជាក់ថាប្រទេសថៃបានបញ្ជាទិញប្រព័ន្ធកាំភ្លើងធំ ATMOS រឺ ATMG 155mm ពីក្រុមហ៊ុន Elbit របស់អ៊ីស្រាអែល ដោយទ័ពជើងទឹកថៃបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន Elbit សម្រាប់ការបញ្ជាទិញដំបូង (ATMOS) ចំនួន ៦ គ្រឿងលើកដំបូងក្នុងតម្លៃ ២៦ លានដុល្លារ។ ATMG នឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែនភាគខាងកើតនៃប្រទេសថៃក្បែរប្រទេសកម្ពុជា។
ប្រភពដដែល កិច្ចសន្យានេះត្រូវបានចុះហត្ថលេខានៅចុងខែមីនាឆ្នាំ ២០១៨ ហើយបង្គុំសំខាន់ៗមួយចំនួននៃប្រព័ន្ធនេះត្រូវបានផ្គុំឡើយបន្ថែមទៀតនៅក្នុងប្រទេសថៃដោយមជ្ឈមណ្ឌលឧស្សាហកម្មការពារជាតិ និងថាមពល (WPC DIEC) នៃមជ្ឈមណ្ឌលផលិតកម្មអាវុធរបស់ថៃ។ បច្ចុប្បន្នថៃមាន ATMG 155mm ប្រមាណជាង ៤០គ្រឿង៕
ប្រភព ៖ (សុីសុីថែមស៍)