បទវិភាគ ៖ បន្ទាប់ពី ឆ្លងកាត់ បម្រែបម្រួល យ៉ាងខ្លាំង អស់ រយៈពេល ៦០ឆ្នាំ តំបន់ ខ្ពង់រាបព្រិល បាន បង្ហាញ ពី មុខមាត់ ថ្មី

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃ ទី២១ខែសីហា ពិធីអបអរសាទរ ខួប៦០ឆ្នាំនៃ ការបង្កើត ភូមិភាគស្វយ័ត Xi zang បាន រៀបចំឡើង យ៉ាង ឱឡារិកនៅ ក្រុង Lasa ។ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈ កម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន ប្រធានរដ្ឋ ចិន និង ជា ប្រធាន គណៈកម្មាធិការ យោ ធា មជ្ឈិម ចិន បានអញ្ជើញ ចូលរួមពិធី អបអរសាទរ នេះ ដើម្បី ជួបជុំគ្នា យ៉ាង សប្បាយរីក រាយ ជាមួយប្រជាជន គ្រប់ជនជាតិ នៃភូមិភាគ Xizang ។

ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅនេះ តើ តំបន់ នេះបាន កើតមាន បម្រែប ម្រួល យ៉ាង ខ្លាំង បែប ណា? ហើយបាន សម្រេចយ៉ាង ដូច ម្តេច ?ពិធីអបអរសាទរ នេះបានផ្តល់ បង្អួចសម្រាប់ ពិភព លោក សង្កេតមើល “អច្ឆរិយក្នុង លោក មនុស្ស ”ដែលភូមិភាគស្វយ័ត Xizang បាន បង្កើត នោះ ។
ភាពសប្បាយ រីករាយ របស់ ប្រជាជនក្នុង តំបន់ គឺដោយមកពី ទិន្នន័យ ដ៏រឹង មាំ ៖ ផលិត ផល ក្នុង ស្រុក សរុបនៃ ភូមិភាគ Xizang នៅ ឆ្នាំ២០២៤បាន ឡើងដល់២សែន ៧ម៉ឺន៦ពាន់ ៥រយ លាន យាន់ប្រាក់ចិន ត្រូវជា ជាង ១៥០ដងនៃ ឆ្នាំ១៩៦៥ ល្បឿនកំណើន នៃសន្ទស្សន៍ សេដ្ឋ កិច្ច សំខាន់ៗឈរនៅ លំដាប់ឈានមុខ នៅទូទាំងប្រទេសចិន ក្នុងរយៈពេល ជា ច្រើន ឆ្នាំជា ប់ ៗ គ្នា ។ ប្រជាជន ក្រីក្រដែល ចុះ ឈ្មោះ ក្នុង បញ្ជីចំនួន៦សែន ២ម៉ឺន៨ពាន់នាក់ បាន បម្រះ ខ្លួន ចេញ ពីភាពក្រីក្រទាំងអស់ ភូមិភាគ Xizang បានដកខ្លួន ចេញពីបញ្ហា ក្រីក្រ ទាំង ស្រុង ដែល ដំណើរ ការ អស់រយៈពេល ជាង១ពាន់ឆ្នាំ ។ អាយុកាល គិតជាមធ្យម តាមការរំពឹង ទុក របស់ ប្រ ជា ជន ភូមិភាគទាំងមូល បានលើកកម្ពស់ ពី៦៨,១៧ឆ្នាំ នៅឆ្នាំ២០១០ឡើង ដល់ ៧២,៥ឆ្នាំនា ពេល បច្ចុប្បន្ន ។ ភូមិភាគ Xizang ជាតំបន់មួយ ដែលមានបរិស្ថាន អេកូឡូស៊ី ល្អបំផុត លើ ពិភព លោក វប្បធម៌ប្រពៃណី ដ៏ល្អផូរ ផង់ ទទួលបាន ការអភិរក្ស និងអភិវឌ្ឍ ដែល កាលពីមុន មិន ធ្លាប់ មាន ។ល។ មតិអន្តរជាតិ នាំគ្នាលើកឡើងថា បម្រែបម្រួលនៃ ភូមិភាគ Xizang មិន ត្រឹ ម តែជាប្រវត្តិសាស្ត្រ អភិវឌ្ឍន៍ ក្នុងតំបន់ របស់ចិន ប៉ុណ្ណោះ ទេ ថែម ទាំង ក៏បង្ហាញ ពីវឌ្ឍន ភាព ខាងអរិយធម៌របស់ មនុស្សជាតិ ផងដែរ ។
ហេតុអ្វី បានជា ភូមិភាគ Xizang ធ្វើឱ្យ ពិភពលោក មាន ការ ភ្ញាក់ផ្អើល ចំពោះ ប ម្រែ បម្រួ ល យ៉ាងខ្លាំងបែប នេះ ? ការ ឆ្លើយសំណួរនេះ ជាការបូកសរុប ចំពោះ បទពិសោធន៍ ខាង ការ អភិវឌ្ឍ នៅកាលពីមុនផង ហើយក៏ជា ការបំ ផុសគំនិត សម្រាប់បង្កើត អច្ឆរិយកាន់តែ ច្រើន នៅ ពេលអនាគត ផងដែរ ។
គឺ នៅ ក្រោមការដឹកនាំនៃ បក្ស កុម្មុយនីស្ត ចិន ភូមិភាគ Xizang បាន បង្កើត របប សង្គម និយម និងអំណាច ប្រជាធិបតេយ្យរបស់ ប្រជា ជន អនុវត្ត កំណែទម្រង់និងការ បើកទូលា យ និង សម្រេ ច ការ កសាងដោយ គ្រប់ជ្រុងជ្រោយនូវ សង្គម ដែល ប្រជាជនមាន ជីវភាព ធូរធារ បង្គួរ ។ ជា ពិសេស ចាប់ពី សមាជ បក្សកុម្មុយនីស្ត ចិនលើកទី១៨មក លោក Xi Jinping អគ្គ លេ ខាធិ ការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន បាន លើកឡើង គោលការ ណែនាំ សម្រាប់ គ្រប់ គ្រងភូមិភាគ Xizang របស់បក្ស កុម្មុយនីស្ត ចិន ក្នុងយុគសម័យ ថ្មី ដែល កំណត់ ជាក់ លាក់ នូវ “ព្រឹត្តិការណ៍ធំ ៗទាំង បួន”គឺស្ថិរភាព ការអភិវឌ្ឍ អេកូ ឡូស៊ី និង ពង្រឹង ការ កសាង តំបន់ ព្រំដែន ដើម្បី ដឹកនាំ ភូមិភាគ Xizang ឱ្យ ឈានចូល ដំណាក់កាល ប្រវត្តិសាស្ត្រ ដែល ទទួល ការអភិវឌ្ឍ ល្អបំផុត មាន បម្រែបម្រួល ខ្លាំងបំផុត និងប្រជាជន ទទួល បាន ផល ប្រយោ ជន៍ ជាក់ស្តែងច្រើនបំផុត ។
ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅនេះ តំបន់នេះបាន ធ្វើការប្រយុទ្ធ ប្រឆាំងនឹង ការបំបែក បំបាក់ យ៉ាង ស៊ី ជម្រៅ បាន កកើតជា របាំងដែកថែប សម្រាប់គាំពារ ស្ថិរភាព ដើម្បីបង្កើត លក្ខ ខណ្ឌ សម្រាប់ការស្តារ និងអភិវឌ្ឍ ។ ពី ការដាក់ឱ្យ ប្រើប្រាស់នូវ ផ្លូវថ្នល់ Qinghai-Xizang និង ផ្លូវ ថ្នល់ Sichuan-Xizang ដល់ ការសាងសង់ រួចនិងដាក់ឱ្យ ដំណើរ ការ នូវ ផ្លូវដែក Qing hai -Xi zang ភូមិភាគ Xizang បានបង្កើតជា បណ្តាញ គមនាគមន៍ចម្រុះ ដែល គ្របដណ្តប់ ផ្លូវ ថ្នល់ ផ្លូវ ដែក និងអាកាសចរណ៍ ។ ប៉ុន្មានឆ្នាំ ចុង ក្រោយនេះ ភូមិភាគ Xizang អភិវឌ្ឍន៍ យ៉ាង ពេញ ទំហឹង នូវ ឧស្សាហកម្មទំនើប ដូច ជា ថាមពល ស្អាត ឧស្សាហកម្ម បៃ តង ឌីជីថល បច្ចេក វិទ្យា ខ្ពស់ ថ្មី និងទេសចរណ៍ វប្បធម៌ជាដើម ដើម្បីដើរលើ ផ្លូវអភិវឌ្ឍន៍ ប្រកបដោយ គុណ ភាព ខ្ពស់ ដែល “តម្កល់ទុក អេកូឡូស៊ី ជាអាទិភាព” ។
សព្វថ្ងៃនេះ ភូមិភាគ Xizang និងតំបន់ផ្សេង ទៀតរបស់ចិន បានបោះ ជំហាន ក្នុង ដំណើរ ថ្មី នៃ ការកសាង ប្រទេស សង្គមនិយម ទំនើប ដោយគ្រប់ ជ្រុងជ្រោយ ។ ទន្លេ Yarlung Zangbo ដែល ហូរត្របាញ់ នឹង បន្តធ្វើជា សាក្សីថា ៖ ភូមិភាគ Xizang នឹង ទទួល សមិទ្ធផល កាន់ តែ ត្រចះ ត្រចង់ ក្នុង ការ ធ្វើទំនើបកម្មតាម បែបផែនចិន ៕

...

ប្រភព ៖ (CCFR Comment )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print