រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រាប់ពលរដ្ឋខ្លួនថា បើមិនចាំបាច់ កុំទៅប្រទេសថៃនាពេលនេះ

ចែករំលែក៖

អន្តរជាតិ​៖​ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២២ ខែសីហា បានចេញសេចក្ដីណែនាពលរដ្ឋឲ្យពន្យារពេលគម្រោងទៅលេងប្រទេសថៃនាពេលខាងមុខ ប្រសិនបើចាំបាច់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនៅស្រុក Tak Bai ខេត្ត Narathiwat កាលពីម្សិលមិញ បណ្តាលឲ្យមន្រ្តី៤នាក់រងរបួស។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​សារព័ត៌មាន​ nst ម៉ាឡេស៊ី​។

លោក Datuk Kamaruddin Md Nor ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ​ បានមានប្រសាសន៍ថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសជិតខាង។​ លោកនិយាយថា ឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅក្នុងប្រទេសថៃ មិនមែនជារឿងថ្មីទេ។ ដូច្នេះខណៈពេលដែលស្ថានភាពនៅតែប្រែប្រួល វាជាការល្អបំផុតសម្រាប់ប្រជាជននៃរដ្ឋនេះ ក្នុងការពន្យារពេលផែនការធ្វើដំណើរទៅទីនោះ ជាពិសេសជាមួយនឹងរដូវកាលវិស្សមកាលខាងមុខ។

ជាមួយ​គ្នានោះ​ មេប៉ូលិសរដ្ឋ Datuk Mohd Yusoff Mamat បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឆ្លងព្រំដែនពី Pengkalan Kubor ដែលជាចំណុចឆ្លងកាត់ដ៏ពេញនិយមសម្រាប់ជនជាតិ Kelantan ធ្វើដំណើរទៅកាន់ខេត្ត Narathiwat និងខេត្តភាគខាងត្បូងផ្សេងទៀត។

លោកក៏បានក្រើនរំលឹកអ្នកធ្វើដំណើរឲ្យចៀសវាងតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនៅតែបន្តកើតមាននៅក្នុងខេត្ត Narathiwat, Yala និង Pattani ជាដើម។

កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សមាជិកបីនាក់នៃកងកម្លាំងស្ម័គ្រចិត្តការពារជាតិបានរងរបួស បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែកមួយបានផ្ទុះនៅជិតប៉ុស្តិ៍ត្រួតពិនិត្យក្នុងឃុំ Kampung Khok Mafueang ស្រុក Salamai ជាឧបទ្ទវហេតុមួយដែលគេស្តីបន្ទោសទៅលើពួកបះបោរ មកពីភាគខាងត្បូងប្រទេសថៃ។

គួរជម្រាបថា អ្នកនាំពាក្យប៉ូលិសខេត្ត Narathiwat តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា រថយន្តដែលផ្ទុកដោយគ្រាប់បែកនោះ បានចតនៅមុខហាងលក់គ្រឿងសង្ហារឹមមួយ ប្រហែល១០ម៉ែត្រ ពីប៉ុស្តិ៍ត្រួតពិនិត្យ Salamai ដោយម៉ាស៊ីននៅតែដំណើរការ មុនពេលបំផ្ទុះគ្រាប់បែក តាមរយៈឧបករណ៍បញ្ជាពីចម្ងាយ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print