ប្រជាពលករខ្មែរនៅតែបន្តវិលត្រលប់ចូលមកព្រះរាជាណាចក្រកម្ពុជាវិញតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ

ចែករំលែក៖

ក្រុងប៉ោយប៉ែត​៖​ កម្លាំងនគរបាលអន្តោប្រវេសន៍​ ដែលកំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង(បាត់ដំបង) ដែលជាប់នឹងព្រំដែនថៃ​ (ឡែម) ច្រកទ្វារព្រំដែនអន្តរជាតិព្រំ(ប៉ៃលិន) ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម(កោះកុង) និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(បន្ទាយមានជ័យ) នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានបន្តរៀបចំទទួលពលករកម្ពុជា​ជាច្រើននាក់ដែលត្រូវចាកចេញពីប្រទេសថៃត្រៀមចូលមកកម្ពុជាវិញ។

អគ្គនាយកអន្តោប្រវេសន៍​ ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធក៏បានរួមសហការគ្នា​ នឹងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា​។ ព្រមទាំងសម្របសម្រួល​ សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។ 

គួរជម្រាបជូនថា​ កាលពីព្រឹកមិញនេះ​ លោកឧត្តមសេនីយ៍​ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកកម្ពុជាវិញ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវះ និងលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំបន្ទប់ខេត្តព្រៃវែង ទីស្ដីការក្រសួងមហាផ្ទៃ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print