អាថ៌កំបាំងមែន​! មានដីកាចាប់ខ្លួនរហូត​៥ដីកា​ តែគេច​ខ្លួនបានរហូត​ ទេីបនៅពេល​នេះត្រូវអស់លក្ខណ៍ហេីយ​

ចែករំលែក៖

ខេត្តបាត់ដំបង÷ ពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ ស្របតាមអនុ​សាសន៍នាយឧត្តម​សេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងតាមការចង្អុល​ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ ​ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេ​នីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការងារប្រ​ឆាំងគ្រឿងញៀន​ ដឹកនាំកម្លាំងក្នុងផែនឆ្មក់បង្រ្កាបនិងចាប់ខ្លួនពិរុទ្ធជនឈ្មោះ​ សេក​ វិទូ​ ភេទប្រុស អាយុ​៤១ឆ្នាំ រស់នៅភូមិតាព្រួច​ សង្កាត់ក្តុលដូនទាវ​ ក្រុងនិងខេត្តបាត់ដំបង​ ខណៈដែលរូបគេលបលួចចូលមកក្នុងមូល​ដ្ឋានពេលយប់។

សេក​ វិទូ​ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានក្រុងបាត់ដំបង​នាពេលកន្លងមក​ ដែលរូបគេមានដីកាចាប់ខ្លួន​របស់តុលាការចំនួន០៥ដីកា​ ពី​ឆ្នាំ២០​២៣​រហូតដល់ឆ្នាំ២០២៥​ តែកន្លងទៅតាមចាប់មិនបាន។ 

តាមការបញ្ជាក់របស់មន្រ្តីអ្នកអនុវត្តជំនាញនេះផ្ទាល់បានឱ្យដឹងថា​ មុខ​សញ្ញាដ៏សកម្មមួយនេះ​ តែងគេចផុតពីប្រតិបត្តិការរបស់សមត្ថកិច្ចជាបន្តបន្ទាប់នាពេលកន្លងមក​ ពោលគេចល័ត​ចេញ​ចូលក្នុងមូលដ្ឋានដោយស្ងៀមស្ងាត់​និងពេលយប់​តែបុណ្ណោះ​  ឬក៏បាត់មុខរយៈពេលវែងពីមូលដ្ឋាន​ ដែលជាហេតុបង្កឱ្យគេ​មាន​ឱកាសប្រព្រឹត្តសកម្មភាពល្មេីសជាបន្តបន្ទាប់បាន​ តែពេលនេះ​ត្រូវបានជាប់អន្ទាក់សមត្ថ​កិច្ចដោយពុំអាច​រួចខ្លួនបានទៀតឡេីយ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកាលពីថ្ងៃទី១៩ ខែ​សីហា​ ឆ្នាំ២០២៥​ កន្លងមកលោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ បានដាក់ជាវិធានការសំខាន់ដល់មន្រ្តីក្រោមឱវាទ​ត្រូវស្រាវជ្រាវនិងចាត់ការស្វែងរកចាប់ខ្លួនជនល្មេីសដែលមានក្នុងដីកាឱ្យបានទោះ​ជារូបគេគេចខ្លួនទៅដល់ទីណាក៏ដោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print