ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ខ្មែរនៅបរទេសខ្លះដឹងសព្វដឹងគ្រប់គ្មាននរណាដឹងដល់ = ប្រាសាទព្រះវិហារ ភ្នំទ្រព្យ ភ្នំខ្មោច តាថាវ មុំបី អូរស្មាច់ អន្លង់វែង ប្រាសាទតាក្របី តាមាន់តូច តាមាន់ធំ ស្គាល់ទាំងអស់តែបានស្គាល់តែឮទេ មិនដែលបានទៅដល់ទេតាមពិត ។
២- សូមកងយោធាខ្មែរយើងមានការប្រុងប្រយ័ត្នខ្ពស់អាសៀមមានកលល្បិចខ្ពស់ណាស់ = ជួនណាចង់បំពានចូលមកក្នុងដែនដីយើង វាធ្វើប្ញក្សសុភាពរាបសារជាមួយយើងមកគោពយើងតែជាក់ស្តែងវាដើរចូលមកក្នុងដីរបស់យើង?
៣- បើសៀមវាថាជាដ្រូនរបស់ខ្មែរ = គួរតែបាញ់ទម្លាក់ហើយមកធ្វើជាភ័ស្តុតាងបង្ហាញអន្តរជាតិបានឃើញជាក់ស្តែង។
៤- បើខ្លាចសៀមថាខ្មែរជាអ្នកបង្ករហេតុ = មានតែបណ្តោយឲ្យសៀមធ្វើអ្វីរំលោភអ្វីបានតាមចិត្ត អត់មានព្រំដែនទេឬ?
៥- តើគួរបណ្តោយឲ្យសៀមនៅតែបន្តព័ទ្ធលួសបន្លានិងកង់ឡានវាំងយកភូមិឋានខ្មែរជារហូតទៅឬ = ចង់បានភ័ស្តុតាងតែមួយចំនួនបានហើយ មិនគួរបន្លាយពេលឲ្យសៀមធ្វើគ្មានព្រំដែនទេ?
៦- ដល់បណ្តោយៗទៅសៀមវាកាន់ផ្គើនចេះតែបន្តបំពាន = រហូតដល់យកគ្រឿងចក្រមកឈូសឆាយនិងបំពានកាន់តែធ្ងន់ធ្ងរនិងធំទៅៗលើអធិបតេយ្យកម្ពុជា?
៧- ថាថៃនឹងទាត់ម៉ាឡេចោល = ស្អីអត់ពីថៃគេងាប់អស់ហើយឬ? ថៃស្អីក៏ខ្លាំងម៉្លេះ?
៨- ការចុះទៅពិនិត្យផ្ទាល់ភ្នែករបស់អង្គទូតនិងតំណាងអ.ស.បនៅតាមព្រំដែនកម្ពុជា-សៀម = ធ្វើឲ្យអន្តរជាតិបានដឹងច្បាស់ការពិតនៃឧបាយកលទុច្ចរិតដែលសៀមបានធ្វើមកលើកម្ពុជា?
៩- កម្ពុជាប្រើក្បាច់ចិន ខ្មែរចេះតែកុនចិនចេះតែកត់ = សៀមចេះតែគឃ្លើន ខ្មែរចេះតែកត់។
១០- ក្នុងការបិទច្រកព្រំដែនថៃគិតថាកម្ពុជានឹងថប់ដង្ហើមក្នុងរយៈពេលខ្លី = ឥឡូវបានរាប់ខែមកហើយកម្ពុជាមិនថប់ដង្ហើមទេ បែរជាសៀមថប់ដង្ហើមទៅវិញ៕
ប្រភព ៖ លោក សុខ ឥសាន