លោក Wang Yi បញ្ចប់ដំណើរទស្សនកិច្ចនៅប៉ាគីស្ថាន ក្រសួងការបរទេសចិនណែនាំអំពីសភាពការណ៍

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២២ ខែ សីហា លោកស្រី Mao Ning អ្នកនាំពាក្យ ក្រសួង ការបរទេសចិន បាន ឱ្យ ដឹងថា ក្នុង អំឡុងពេល បំពេញទស្សនកិច្ច នៅ ប៉ាគីស្ថាន លោក Wang Yi រដ្ឋមន្ត្រី ក្រសួង ការបរទេស ចិន បាន ជួបសន្ទនា ដោយឡែក នឹងលោក Asif Ali Zardari ប្រធានាធិបតី ប៉ាគីស្ថាន លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Syed Asim Munir មេបញ្ជការកងទ័ពជើងគោក ប៉ាគីស្ថាន ព្រមទាំង ធ្វើជាសហអធិបតី ជាមួយ លោក Mohammad Ishaq Dar រដ្ឋមន្ត្រី ការបរទេស ប៉ាគីស្ថាន ក្នុង កិច្ចសន្ទនា យុទ្ធសាស្ត្រ ថ្នាក់ រដ្ឋមន្ត្រី ការបរទេស ចិន -ប៉ាគីស្ថាន លើកទី ៦។

លោកស្រីបាន បន្តថា លោក Wang Yi បាន ថ្លែងថា ចំណងមិត្តភាព ដែកថែប រវាង ប្រទេស ទាំងពីរ ចិន និង ប៉ាគីស្ថាន ឆ្លងផុតពេលវេលាកាន់តែយូរកាន់តែរឹងមាំ ក៏ដូចជា ទំនាក់ទំនង ភាព ជា ដៃគូ សហប្រតិបត្តិការ យុទ្ធសាស្ត្រ គ្រប់ រដូវកាល រវាងគ្នា ។ កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ រវាង ចិ ន និង ប៉ាគីស្ថាន មានសារៈ សំខាន់ ចំពោះ វឌ្ឍនភាព នៃ ប្រទេស ទាំងពីរ និង សន្តិភាពនិងស្ថិរភាព ក្នុង តំបន់ ការកសាង សមាគមន៍ រួមវាសនា ចិន -ប៉ាគីស្ថាន ស្ថិត នៅ លំដាប់ឈានមុខ នៃ ការកសាង សមគមន៍ រួមវាសនា ក្នុង តំបន់។ ភាគីចិន នឹង ចាត់ទុក មតិឯកភាព សំខាន់ៗ របស់ មេដឹកនាំ ប្រទេសទាំងពីរ ជា ការណែនាំ ដើម្បី បង្កើន ចំណង មិត្តភាព ប្រពៃណី និង ការទាក់ទង ខាង យុទ្ធសាស្ត្រ កសាង ច្រករបៀងសេដ្ឋកិច្ច ទម្រង់ 2 . 0 ដើម្បី បង្កើត សមាគមន៍ រួមវាសនា ចិន -ប៉ាគីស្ថាន កាន់តែ ស្និតស្នាល ក្នុង យុគសម័យ ថ្មី ។ ភាគី ទាំងពីរ នឹង ជឿទុកចិត្តគ្នា គាំទ្រគ្នា កម្រិតខ្ពស់ ផ្តោត លើ ការអភិវឌ្ឍ ផ្តល់ផល ប្រយោជន៍ និង ឈ្នះ-ឈ្នះ គាំពារ សន្តិភាព និង ប្រយោជន៍ ប្រជាជន សម្របសម្រួល ដើម្បី ប្រឈមមុខ នឹង បញ្ហា សាកល្បង៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print