ខេត្តកណ្តាល÷ថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០៥នាទី ទាបភ្លឺ នៅចំណុចភូមិតារាបឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាលសមត្ថកិច្ចក្បត់ខ្លួនជួនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យចំនួន៤នាក់ភេទប្រុសដែលឃាត់រួមមាន÷
១-ឈ្មោះ កុក លាង ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅ ភូមិតារាប ឃុំគគីរស្រុកកៀនស្វាយ,២-ឈ្មោះប៊ន កែវមន្នី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិតារាប ឃុំគគីរស្រុកកៀនស្វាយ,៣-ឈ្មោះ ស្រ៊ុន រស្មី ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ មានដីការចាប់ខ្លួនចេញដោយ លោកថៃ ថេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លេខ៥៣៣ ចខ/ឌ ចុះថ្ងៃ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ (ឃាត់ខ្លួន)(ជួញដូរ) និង ៤-ឈ្មោះ ថន អារិទ្ធត្យា ភេទប្រុស អាយុ ៣០ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅភូមិតារាប ឃុំគគីរស្រុកកៀនស្វាយ(ប្រើប្រាស់)។
វត្ថុតាងចាប់យករួមមាន ÷១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២៨កញ្ចប់ (តូច១៩,ធំ៩)ទំងន់ ៨៥,៩ក្រាម,២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ប្រាស់ថ្នាំញៀនមួយចំនួន,៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១និង៤/ទូរសព្ទ២គ្រឿង។
លោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅរោងចំការស្វាយ ស្ថិតនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រោយទទួលពត៌មានបានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានចុះដល់ចំនុចកើតហេតុឃាត់ខ្លួនជនសង្ស័យ៣នាក់,ឈ្មោះ កុក លាង,ឈ្មោះ ប៊ន កែវមន្នី និងឈ្មោះ ថន អារិទ្ធត្យា រួចធ្វើការត្រួត ពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៩កញ្ចប់តូចនិងសម្ភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ក្រោយពីធ្វើការត្រួត ពិនិត្យរួច កម្លាំងបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យកុក លាង បានសារភាពថា ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៩កញ្ចប់តូចនេះជារបស់ខ្លួនប្រាកដមែនហើយខ្លួនបានទិញពីឈ្មោះប៊ន កែវមន្នីភេទតំលៃ២៥០.០០០រៀលដើម្បីទុកលក់បន្ត ។ ឈ្មោះ ប៊នកែវមន្នី ភេទប្រុសបានសារភាពថា ខ្លួនពិតបានលក់ថ្នាំទៅឱ្យឈ្មោះ កុក លាងប្រាកដមែន ហើយថ្នាំញៀននេះគឺខ្លួនបានទិញពី ឈ្មោះស្រ៊ុន រស្មី។ ចំនែកឈ្មោះថន អារិទ្ធត្យា បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះកុក លាង ចំនួន៦ដងមកហើយ។
លោកអធិការស្រុកបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ស្រ៊ុន រស្មី សារភាពថា ថ្នាំញៀនចំនួន៩កញ្ចប់ធំ ដែលសមត្ថកិច្ចដកហូតបាន ពិតជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់ឈ្មោះ ថា (មិនស្គាល់នាមត្រកូល) អាយុប្រហែល៣១ឆ្នាំ ជនជាតិខ្មែរ នៅម្តុំច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញទម្ងន់១ខាំ តំលៃ ៣.៦០០.០០០រៀល (បីលានហុកសិបម៉ឺនរៀល)។
ក្រោយពីសួរនាំរួច ជនសង្ស័យរួមទាំងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕