ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថ្ងៃស្អែកនេះ នឹងមានកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ហើយកិច្ចប្រជុំលើកនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រលប់ទៅរកប្រក្រតីភាព នៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។
ថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ !
Spokesperson of the Ministry of National Defense of the Kingdom of Cambodia
The Secretariat Meeting of Cambodia-Thailand Regional Border Committee (RBC) between Cambodia’s Military Region 5 and Thailand’s Commandment of Chanthaburi-Trat Border Defense Commandment will be held tomorrow, on August 24, 2025. This upcoming meeting is to convened in Pailin Province, with Cambodia as the host.
It is anticipated that the meeting would yield additional positive outcomes, thereby encouraging both parties to fully and effectively implement the ceasefire, which will lead to peace, stability, and the restoration of relationship between the two countries at the soonest possible.
August 23, 2025
ប្រភព ៖ (ក្រសួងការពារជាតិ)