មន្រ្តីជាន់ខ្ពស់ក្រសួង​កសិកម្ម​ ចុះពិនិត្យតាមដាន វាយតម្លៃការប្រមូលផលស្រូវ និងសម្របសម្រួលទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោកស្រី​ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីកសិកម្មឃុំ នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥ បានចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ នៅឃុំរហាល ឃុំភ្នំលៀប ឃុំទានកាំ និងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលក្នុងថ្ងៃទី២២ នៅឃុំរហាល ខាងក្រុមហ៊ុនបៃតង បានប្រមូលទិញស្រូវសែនក្រអូបក្នុងតម្លៃល្អសមរម្យ ប្រភេទលេខ១ បរិមាណចំនួន ៤០តោន។ រីឯនៅឃុំភ្នំលៀប ក្រុមហ៊ុនអេមរុរ៉ាយស៍ បានប្រមូលទិញស្រូវស្រង៉ែក្នុងបរិមាណចំនួន ៣៥តោន។

សម្រាប់ថ្ងៃទី២៣ នៅឃុំទានកាំ ឃុំព្រះនេត្រព្រះ ឃុំរហាល និងឃុំភ្នំលៀប ក្រុមហ៊ុនអេមរុរ៉ាយស៍ បន្តប្រមូលទិញស្រូវស្រង៉ែចំនួន ១០ឡានបន្ថែមទៀត។ ដោយឡែក ក្រុមហ៊ុនបៃតង បានប្រមូលទិញស្រូវសែនក្រអូប​ ជាស្រូវប្រភេទលេខ១​ ចំនួន ២ឡាន។

ក្រុមការងារក៏បានចុះពិភាក្សា ពិនិត្យតាមដានការប្រមូលផលស្រូវរបស់សហគមន៍ពោធិ៍រាំបុណ្យចម្រើនផល ក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ដែលបានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម​ ស្ដីពីការផ្គត់ផ្គង់ស្រូវ SRP អ៉ីអ៊ែរ ៥៥៥ លើផ្ទៃដី​ ១៤៣ហិកតា ជាមួយក្រុមហ៊ុន ស៊ីកនេតឆ័រ រាយស៍ ឯ.ក រហូតមកដល់ពេលនេះ សហគមន៍បានប្រមូលលក់អោយក្រុមបានចំនួន​៥០ភាគរយហើយ។

ក្នុងដំណេីរបេសកកម្មនេះ​ លោកស្រី​​ និងក្រុមការងារមន្ទីរកសិកម្មខេត្ត​ ក៏បានជជែកពិភាក្សាលេីកទឹកចិត្ត​ និងពន្យល់ណែនាំដល់សហគមន៍​ និងកសិករអំពីការចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើបផងដែរ​ ដែល​ផ្តល់អត្ថប្រយោជន៍ជាច្រេីន​ និងមានកិច្ចសន្យាផលិតកម្មច្បាស់លាស់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print