ខេត្តស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុង និង លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៥ បានដឹកនាំសហការី នាំអំណោយទៅចែកជូនអង្គភាព ប្រចាំនៅទិសខេត្តព្រះវិហារ និងទិសខេត្តឧត្តរមានជ័យ ចំនួន ៧ អង្គភាព រួមមាន កងពលលេខ៧ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សាលាក្រុងព្រះវិហារ វិរៈការពារព្រំលេខ ៤០២ កងវរ:សេនាតូចលេខ ២១១ បញ្ជាការដ្ឋានអង្គរក្ស និងសាលាក្រុងសំរោង។
ក្នុងឱកាសនោះ លោកលឹម សៀងហេង បានថ្លែងផ្តាំផ្ញើរសាកសួរសុខទក្ខពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងជូនដល់បងប្អូនដែលជាវីរៈកងទ័ពទាំងអស់នៅជួរមុខទិសប្រាសាទព្រះវិហារ ដែលបានចូលរួមការពារជាតិមាតុភូមិពីសត្រូវឈ្លានពាន។
ជាមួយគ្នានេះ លោកបានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ វីវៈកង ទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុង កិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានា បាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកបានបន្តថា ក្នុងនាមរដ្ឋបាលក្រុងបាវិតសូមអរគុណសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ ដល់រដ្ឋបាលក្រុងបាវិតកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ថា អំណោយរួមមាន៖ អង្ករចំនួន ១២ តោន មីចំនួន ៨៣០ កេស ទឹកសុទ្ធចំនួន ៦០០ កេស ត្រីខកំប៉ុងចំនួន ៦ កេស និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន ៧០,០០០,០០០ រៀល ដែលបានមកពីការចូលរួមរបស់មន្ត្រីរាជការ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិត។