ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលការរាយការណ៍ពីពលរដ្ឋតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង ប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ដោយទទួលបានការរាយការណ៍ពីកម្មវិធីទូរសព្ទដៃ NoDrug លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្លប់ ចុះទៅពិនិត្យដល់ទីតាំងចំនុចក្បែរវិទ្យាល័យហេងសំរិន ភូមិនិគមលើ ឃុំសន្លប់ ស្រុកត្បូងឃ្មុំចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដល់់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ធ្វើការស្រាវជ្រាវ និងបានធ្វើការសាកសួរប្រមូលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ អំពីសកម្មភាពចែកចាយ ជួញដូរគ្រឿងញៀនដូចក្នុងសេចក្តីរាយការណ៍។
ជាលទ្ធផលកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងអធិការដ្ឋាននគរបាល បានចុះបង្ក្រាបករណីខាងលើធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នឹងបាននាំមកអធិការដ្ឋាននគរបាល។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ទីន សុខរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិជ័យនិគម ឃុំកណ្ដុរជុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
២- ឈ្មោះ បុរី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិជ័យនិគម ឃុំកណ្ដុរជុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត និងកសាងសំណុំរឿងតាមនីតិវិធី ៕