Arsenal បង្ហាញខ្សែប្រយុទ្ធអង់គ្លេស Ezeជាផ្លូវការមុនពេលលុតក្រុម Leed 5-0

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានប្រកាសពីការចុះហត្ថលេខាទិញកីឡាករ Eberechi Eze ពីក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ហើយបានធ្វើពិធីបង្ហាញជាផ្លូវការនៅមុនពេលប្រកួតអង់គ្លេសPremier League ដែលក្រុមម្ចាស់ផ្ទះបានបំបាក់ភ្ញៀវ Leed United ក្នុងលទ្ធផល5-0។

ក្រុមកាំភ្លើងធំបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 68 លានផោន(91.95លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ 27 ឆ្នាំរូបនេះហើយក្លាយជាកីឡាករទីប្រាំពីររបស់ពួកគេនៅរដូវក្តៅនេះ។

Eze គឺជាគោលដៅសំខាន់មួយរបស់ Tottenham ហើយ Spurs បានយល់ព្រមលក្ខខណ្ឌជាមួយ Palace និង Ezeផងដែរ។ប៉ុន្តែចុងក្រោយEzeបានសម្រេចវិលត្រលប់មកកាន់ក្រុមកាំភ្លើងធំដែលជាកន្លែងគាត់បានចាប់ផ្តើមអាជីពយុវជនរបស់គាត់។

Eze សម្រាកលំហែកាយ ពាក់អាវ និងខោខូវប៊យ Arsenal បានដើរលេងដើម្បីទទួលស្វាគមន៍យ៉ាងត្រេកត្រអាលពីអ្នកគាំទ្រមុនការប្រកួតជាមួយ Leeds ។

ការចុះហត្ថលេខាទិញ Eze ធ្វើឱ្យ Arsenal កើនការចំណាយអស់ជាង 260 លានផោន បន្ទាប់ពីពួកគេក៏បានទិញកីឡាករ Viktor Gyokeres, Martin Zubimendi, Christian Norgaard, Cristian Mosquera, Noni Madueke និង Kepa Arrizabalaga សម្រាប់ពង្រឹងក្រុមក្នុងរដូវកាលថ្មីនេះ។

...

ក្រុមArsenalចាប់ផ្តើមយុទ្ធនាការនៅអង់គ្លេសPremier League បានយ៉ាងល្អដោយទទួលជ័យជម្នះទាំង២ប្រកួតដំបូង។ ក្រោយផ្តួលក្រុមបិសាចក្រហមនៅក្រៅទឹកដីកាលពីសប្តាហ៍មុន1-0 ពួកគេបានបន្តទម្រង់ល្អយកឈ្នះLeedរហូតដល់ទៅ5គ្រាប់មិនឱ្យក្រុមភ្ញៀវតដៃបានសោះកាលពីមិ្សលមិញ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print