ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ៖ ក្នុងចំណោម«ការងារ»ដែលផ្តល់ជូនពលករខ្មែរមកពីថៃ សម្រាប់ក្នុងខែកក្កដា និងដើមខែសីហា គឺបានជាង១៣ម៉ឺននាក់។
បើយោងតាមក្រសួងការងារកម្ពុជាបញ្ជាក់ថា ៖ ភាគច្រើន គឺក្រសួងការងារដាក់បញ្ជូនក្នុងរោងចក្រធំៗ ក្នុងប្រទេសកម្ពុជាដែលមានស្តង់ដារ និងបរិយាកាសការងារល្អ និងទទួលបានប្រាក់ខែខ្ពស់មិនចាញ់ធ្វើការក្នុងប្រទេសថៃ ហើយក្នុងនោះផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនទៀតដល់ពលករយើង៕
...
ដោយ ៖ សិលា