ខេត្តកណ្ដាល៖ នៅរសៀលវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាលស្រុកកោះធំសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ពោធិល្មើសចុះបង្ក្រាបល្បែងសុីសងមាន់ខុសច្បាប់មួយកន្លែង ដែលស្ថិតភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
បន្ទាប់ពីទទួលពីប្រជាពលរដ្ឋរាយការណ៍ថាមានលួច បើកល្បែងសុីសងខុសច្បាប់(មាន់ជល់) ដែលឃាត់បានម៉ូតូចំនួន០៤គ្រឿងនិងមាន់ជល់០២ក្បាល ចំណែកអ្នកលេងបានរត់គេចបាត់ខ្លួនអស់។
វត្ថុតាំងដែលចាប់បានរួមមាន១/ម៉ូតូម៉ាក ហុងដា PCX ពណ៍ ស មានស្លាកលេខភ្នំពេញ 1JM. 4732។
២/ម៉ូតូម៉ាក ហុងដាទ្រីមសង់ ពណ៍ខ្មៅ
ស្លាកលេខ 1AM.8510 ។
៣/ ម៉ូតូម៉ាក BLADE ពណ៍ក្រហមលាយខ្មៅគ្មានស្លាកលេខ។៤/ម៉ូតូហុងដា គុបមូលចាស់
ពណ៍ស្លែរ គ្មានស្លាកលេខ។
៥/មាន់រស់ចំនួន០២ក្បាលហើយនិងបង់រុំខ្នាយមាន់ជាច្រើនដុំ។
តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកកោះធំ ថាមានគេលួចបើក លេងល្បែងសុីសងខុសច្បាប់(ជល់មាន់) នៅចំណុចទីតាំងកើតហេតុខាងលើនេះ។
ក្រោយពេលទទួលពត៍មានភ្លាមលោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាអោយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៍ ចុះសហការជាមួយនិងប៉ុស្តិនគរបាលរដ្ឋបាលពោធិបាន ដើម្បីចុះបង្រ្កាបចំណុច ទីតាំងដែលលួចបើកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់) នៅពេលសមត្ថកិច្ចចុះទៅដល់ចំណុចទីតាំងខាងលើអ្នក ដែលលួចបើកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់)បាននាំគ្នារត់គេចខ្លួនបាត់អស់ដោយបានបន្សល់ទុកនូវម៉ូតូចំនួន០៤គ្រឿងហើយនិងមាន់ជល់នៅរស់ចំនួន០២ក្បាលនៅទីតាំងកើតហេតុខាងលើនេះ។
ចំពោះមុខសញ្ញាដែលលួចបើកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់)ខាងលើនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណដើម្បីយកមកកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕