អាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនក្មេង​ទំនើង​៣នាក់​ករណី​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​

ចែករំលែក៖

​ ភ្នំពេញ​៖​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ដង្កោ​​បង្រ្កាប​ក្មេងទំនើង៣នាក់​ និង​ដក​ហូត​ម៉ូតូ​២គ្រឿង​រក្សា​ទុក​ ករណី​(បង្ហោះម៉ូតូតាមផ្លូវសាធារណៈ)​ ។
​ ការឃាត់នេះបានធ្វើឡើងកាលពីម៉ោង ៤រសៀល​ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបេតុងក្រោយហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៖
មន្រ្តីអាវុធហត្ថខណ្ឌដង្កោបានឲ្យដឹងថា​ ក្មេងក្មេងទំនើងទាំង៣នាក់នាក់ដែលឃាត់ខ្លួនទី ១.ឈ្មោះ អោក ម៉េងហៀង ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ​កម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ លាង គឹមហួរ ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣.ឈ្មោះ លេង សែនលាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សំភសំភារៈដកហូតរួម​មាន​
-ម៉ូតូ ចំនួន០២គ្រឿង​
1.ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០០៦ ពាក់ស្លាកលេខ​ ព្រៃវែង 1E-8353
2.ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៥ ពាក់ស្លាកលេខ តាកែវ 1AE-1292។
កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដង្កោ​បានអោយ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ក្មេង​ទំនើង​ទាំង​បី​នាក់​ គឺ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដង្កោ​ បានល្បាតទប់ស្កាត់​បទល្មើស​ និង​ការ​ពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ លុះ​មក​ដល់​ចំនុច​ ក្រោយ​ហាង​ដៃ​អូន​ ឃើញ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ កំពុង​តែ​បង្ហោះ​ម៉ូតូ​ តាម​ផ្លូវ​សាធារណៈ​ ឃើញដូចនេះ កម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះភ្លាមៗ ជាលទ្ធផល ឃាត់ខ្លួនបានក្មេងទំនើង ០៣នាក់ និង​ម៉ូតូ​២គ្រឿង​យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ផង​ដែរ​ ។
​ ករណី​នេះ​ផង​ដែរ​ ក្មេងទំនើងទាំងបីនាក់ កម្លាំងជំនាញយើងបានអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យា និងហៅអាណាព្យាបាលមកធានាអោយត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ចំណែកវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ​ រក្សា​ទុក​រយៈ​ពេល​៣ខែ​ ទើប​ប្រគល់​ឲ្យ​វិញ​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print