នគរបាលស្រុកព្រៃនប់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់តូបដើម្បីលួចយកទូរស័ព្ទ

ចែករំលែក៖

ខេត្តព្រះសីហនុ÷ នគរបាលស្រុកព្រៃនប់បង្រ្កាបអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើកន្រ្តៃកាត់ទម្លុះជញ្ជាំងចូលលួចទូរស័ព្ទដៃនៅឃុំព្រៃនប់ និងកាត់ទម្លុះតូបចូលលួចទ្រព្យសម្បត្តិបណ្តាលឲ្យឆេះសម្ភារនៅឃុំទួលទទឹង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង២២និង៤៥នាទីនៅចំណុចតូបលក់ទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ សន រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមន្រ្តីរាជការ ស្ថិតនៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើលួចមានស្ថានទម្ងន់ទោសដោយជនសង្ស័យបានប្រើកន្រ្តៃកាត់ទម្លុះជញ្ជាំងចូលលួចទូរស័ព្ទដៃ។

បន្ទាប់ពីធ្វើសកម្មភាពនេះរួច ជនសង្ស័យក៏បានធ្វើសកម្មភាពបន្តទៀត ដោយកាត់ទម្លុះតូបលក់ខោអាវនិងបានកេះដែកកេះមើលដើម្បីស្វែងរករបស់មានតម្លៃបណ្តាលឲ្យឆាបឆេះតូប ។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃនប់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទទឹង ដោយសហការជា
មួយកម្លាំអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំណត់មុខសញ្ញានិងស្រាវ  ជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ឆែល សុគង់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ទម្លោះយកសម្ភារពិតប្រាកដមែន ហើយក៏ធ្លាប់បានកាត់ស័ង្កសីតូបលក់ទូរស័ព្ទដើម្បីលួចទូរស័ព្ទ១លើកទៀតនៅឃុំអណ្តូងថ្ម។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតរួមមាន ៖ទូរស័ព្ទដៃចំនួន០៩គ្រឿង, កាបូបលុយចំនួន១ ពណ៍៌ខ្មៅ, លុយចំនួន២៩.០០០រៀល និងកន្រ្តៃចំនួន០១ដើម។

...

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្តុតាងបាននាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតីវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print