ជនជាតិអាមេរិក បានបង្ហាញពីចំណូលចិត្តសម្រាប់រស់នៅនិងវិនិយោគស្រុកដែលមានតម្លៃខ្ពស់របស់កូរ៉េខាងត្បូងដោយពួកគេបានកាន់កាប់ស្ទើរតែពាក់កណ្តាលនៃអាផាតមិនទាំងអស់នៅក្នុងទីក្រុងសេអ៊ូលដែលជាកម្មសិទ្ធិរបស់ជនបរទេស។
កាលពីឆ្នាំមុន ជនជាតិអាមេរិកបានកាន់កាប់អាផាតមិនចំនួន 5,678 យូនីត នៅក្នុងរដ្ឋធានីកូរ៉េខាងត្បូង 45% នៃចំនួន 12,516 យូនីតដែលជាកម្មសិទ្ធិរបស់បរទេស នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េដែលត្រូវបានដកស្រង់ដោយសារព័ត៍មាន The Korea Herald ។ការទិញរបស់ពួកគេត្រូវបានប្រមូលផ្តុំយ៉ាងខ្លាំងនៅក្នុងសង្កាត់ធំ ៗ ដូចជា Gangnam-gu, Seocho-gu និង Songpa-gu ។
ចំណែកជនជាតិចចចិនឈរលំដាប់ទីពីរបានទិញអាផាតមិនចំនួន 2,536 យូនីត។
អ្នកជំនាញក្នុងតំបន់និយាយថា ម្ចាស់ជនជាតិចិនចូលចិត្តសហគមន៍ចិនដែលបានបង្កើតឡើងនៅភាគនិរតីនៃទីក្រុងសេអ៊ូល ដែលអ្នកទិញចូលចិត្តនៅជិតបណ្តាញសង្គមដែលមានស្រាប់។ ក្រុមម្ចាស់សំខាន់ៗផ្សេងទៀតគឺជនជាតិកាណាដា (1,831 អាផាតមិន) ជនជាតិតៃវ៉ាន់ (790) និងជនជាតិអូស្ត្រាលី (500) ។