រកឃើញមានការបំពុលខ្យល់ និងក្លិនស្អុយហុយចេញពីបំពង់ផ្សែងរោងចក្រសិប្បកម្មកែច្នៃ និងវេចខ្ចប់កាកស្រាបៀរផលិតជាចំណីសត្វ១កន្លែង នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមការងារអធិការកិច្ច អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរកឃើញថា ទីតាំងសិប្បកម្មកែច្នៃ និងវេចខ្ចប់កាកស្រាបៀរ របស់លោក ស្រី នុត សុខណាវី នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ សីហាថ្មីៗនេះ​ បានបង្កឱ្យមានការបំពុលខ្យល់ និងមានក្លិនស្អុយហុយចេញពីបំពង់ផ្សែង។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ នៅថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ​២០២៥ម្សិលមិញ​ បានបញ្ជាក់ថា​ ក្រុមការងារបានធ្វើតេស្ដសារធាតុបំពុលខ្យល់ ពីបំពង់ផ្សែងឡចំហាយដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលទទួលបានលទ្ធផលឃើញថា បារ៉ាម៉ែត្រ CO=១០១២៤ppm មានកម្រិតលើសស្តង់ដា។ លើសពីនេះ សិប្បកម្មខាងលើ បានបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតដំណើរការអាជីវកម្ម និងលិខិតអនុញ្ញាតផ្សេងៗ ពាក់ព័ន្ធនិងវិស័យបរិស្ថាន។

...

ក្រុមការងារបានចាត់វិធានការ ចំពោះមុខឱ្យសិប្បកម្មអនុវត្តច្បាប់រួមមាន៖
១- ត្រូវបញ្ឈប់ការបញ្ចេញសារធាតុបំពុលខ្យល់ និងក្លិនអាក្រក់។
២- ត្រូវពិន័យអន្តរការណ៍ ករណីមិនមានលិខិតអនុញ្ញាតបើកដំណើរការអាជីវកម្មទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា ១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា៦៥៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
៣- ត្រូវស្នើសុំលិខិតអនុញ្ញាតទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់
៤- ត្រូវកែសម្រួលឡចំហាយឱ្យត្រឹមត្រូវតាមស្តង់ដានៃការបញ្ចេញសារធាតុពុលខ្យល់
៥- ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់កាកសំណល់ស្រាបៀរឱ្យបានត្រឹមត្រូវ ដោយជៀសវាសទុកដាក់ចោលនៅទីវាល ដែលអាចបង្ករឱ្យមានទឹកសំណល់កាកស្រាបៀរ ប៉ះពាល់ដល់បរិស្ថាន និងដីស្រែប្រជាពលរដ្ឋ
៦- ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុនបញ្ចេញសំណល់រាវ៕ដោយ៖ដោយ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print