ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធកីឡាជិះសេះកម្ពុជា (CEF)

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធកីឡាជិះសេះកម្ពុជា (CEF) ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ណាន់ដាទេវី ព្រះប្រធានសហព័ន្ធ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។ កិច្ចជំនួបនេះមានគោលបំណងធ្វើការណែនាំពីចក្ខុវិស័យ និងបេសកកម្មរបស់សហព័ន្ធដើម្បីស្វែងរកកិច្ចសហការរវាងស្ថាប័នទាំង២នាពេលអនាគត។

ជាកិច្ចចាប់ផ្តើម លោក ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍ និងសម្តែងនូវសេចក្តីសោមនស្សរីករាយ ដល់សហព័ន្ធដែលមានបំណងសហការជាមួយ ស.ស.យ.ក. ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជិះសេះនៅកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ណានដាទេវី បឋនធ្វើបទបង្ហាញរួមអំពីសហព័ន្ធ និងសកម្មភាពការងាររបស់សហព័ន្ធជូនដល់អង្គប្រជុំ និងលើកយកគម្រោងសំខាន់ៗមួយចំនួនដែលសហព័ន្ធគ្រោងនឹងរៀបចំនាពេលខាងមុខ។

ជាកិច្ចឆ្លើយតប លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះ ព្រះអង្គម្ចាស់ក្សត្រី ព្រះប្រធានសហព័ន្ធ ចំពោះបទបង្ហាញ និងបានទូលថ្វាយអំពីចំណុចដែលត្រូវធ្វើការតាមដានបន្តសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការបន្ត។ សូមបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាជំនួបដំបូងរវាងស្ថាប័នទាំង២ ដែលជាជំហានមួយនៃការសហការគ្នាដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាជិះសេះនៅកម្ពុជា ៕

...

ប្រភព ៖ (ស.ស.យ.ក)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print