រដូវបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់តែ​កូនប្រុស បែរជាគំរាមម្ដា​យដោយអាវុធកែច្នៃឱ្យលក់ដីកេរ ដេី​ម្បី​ចាយទៅ​វិញ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ហិង្សាក្នុងគ្រួ​សារកូន​ប្រុសប្រេីអាវុធកែឆ្នៃគំរាមបាញ់ទៅ​លេីម្តាយ,បេីសិនម្ដាយមិន​ព្រមលក់កេរ្ដិ៍

អាករ យកមកឱ្យខ្លួនចាយវាយនោះទេ​។ ករណីប្រើអាវុធកែច្នៃគំរាមទៅលេីម្ដាយ​ ដោយបានការដឹកនាំបញ្ជា ពី​ លោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការន​គរបា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ​ ក្រោយទទួ​លបានការស្នេីសុំអន្ដរាគមន៍ពី​ប្រជាព​លរដ្ឋ​ វេលាម៉ោង​២០នឹង១០នាទី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ កេីតហេតុ​នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ​ លោកវរសេនី​យ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ​ បាន បញ្ជាឱ្យកំលាំងចុះអន្ដរាគមន៍ភ្លាមៗ​ ។

ករណីខាងលេី​នេះជនសង្ស័យជាកូនគំរាមបាញ់ស​ម្លាប់ម្តាយ​ ជនសង្ស័យ​ ឈ្មោះ សៀ ផល្លីន ភេទប្រុស អាយុ ៣៥ឆ្នាំ​ រស់នៅភូមិឃុំខាងលើ​ ។

តាមការបញ្ជាក់មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យ គឺមូលហេតុមកពីម្ដាយមិនព្រមលក់ដីកេរិ្ដ​ដូនតា ឲ្យ​ខ្លួនចាយវាយហ្នឹងគេ​ ទេីបខឹងបានយកកាំភ្លើងខ្យល់កែច្នៃប្រើហ្គាសទៅគំ​រាមបាញ់សម្លាប់ម្តាយបង្កើតរបស់ខ្លួនតែម្ដង​។ មុខសញ្ញានេះជាជនប្រេីប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿ​ងញៀនមួយលេីក,ពីរលេីករួចផងដែរ តែលទ្ធផលមិនថមថយមកវិញបានមួយរយៈកេីតឡេីងហឹង្សាដដែល។

...

សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើ​ង​កែឆ្នៃចំនួន១ដេីម​ (ប្រើហ្គាស)នឹងដែ​កស្រួចមួយ​។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃា​ត់ខ្លួនបញ្ជូនមកអធិកា​រដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សាក​សួរបំពេញនីតិវិធីកសាងសំណុំ រឿងចាត់ការតាម​ច្បាប់​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print