តោះ​! ទៅលេងខេត្ត​សៀមរាប ដល់រដូវផ្លែក្រឡាញ់ទុំហើយ!

ចែករំលែក៖

ខេត្ត​សៀមរាប៖ ក្រឡាញ់ចាប់ផ្ដើមមានផ្លែទុំហើយ នៅតំបន់ខ្លះក្នុងខេត្តសៀមរាប នៅចុងខែ​សី​ហា​នេះ។ ក្រឡាញ់ ជាឈ្មោះឈើព្រៃមួយប្រភេទ ដែលមានផ្លែអាចបរិភោគបាន។ ក្រ​ឡាញ់​មានផ្លែតូចៗ ពេលខ្ចីពណ៌បៃតង និងពេលទុំពណ៌ខ្មៅ និងមានរសផ្អែមលាយ​ចត់តិចៗ ដែលអាចបរិភោគបាន។ ដើម្បីបន្សាបជាតិចត់ក្នុងផ្លែក្រឡាញ់ទុំ គេគ្រាន់តេបកសំបក រួចយកទៅហាល​ទឹកសន្សើម នោះផ្លែក្រឡាញ់នឹងមានរសជាតិផ្អែមឆ្ងាញ់ពិសា។

ក្រឡាញ់មានអត្ថប្រយោជន៍ច្រើនណាស់។ ក្រៅពីផ្លែក្រឡាញ់ ក៏ត្រូវបានប្រើប្រាស់ជារុក្ខជាតិឱសថផងដែរ។ ស្លឹករបស់វាក៏គេប្រើជឱសថ​សម្រាប់ព្យាបាល ជំងឺគ្រុនចាញ់ ព្យាបាលក្រពះ កាត់បន្ថយការលើសសម្ពាធឈាមជាដើម។ ចំណែកឯសម្បកចាស់ៗ ប្រើសម្រាប់ជំនួសស្លា ពេលចាស់ៗពិសាម្លូ។

រីឯដើមរបស់វា អាចយកមកធ្វើជាសសរផ្ទះ រនូត ក្ដារ ក្ដារក្រាល ជញ្ជាំង ដែលអាចទុកបានដល់ទៅ៥០-១០០ឆ្នាំ។ មិនតែប៉ុណ្ណោះគេក៏យកមកធ្វើជារបស់ប្រើប្រាស់បានដូចជា ជ្រញ់ ត្បាល់ ដងកាំបិត ដងពូថៅ ដងផ្គាក់ ដងកណ្ដៀវ ជាពិសេសធ្វើរទេះគោ ជាដើម។ ក្រឡាញ់ អាចមានកម្ពស់ពី១៥-២៥ម៉ែត្រ ដែលមានដុះនៅព្រៃស្រោង ឬក្រាស់ នៅតំបន់ព្រៃអង្គរក៏សម្បូរដើមក្រឡាញ់នេះដែរ៕

...

ប្រភព​ និងរូបភាព​​៖ថ្មី​ថ្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print