ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ សូមជម្រាបជូនដំណឹង និងក្រើន រំលឹកដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ម្ចាស់នាវា បរិបាលឬអ្នកបើកបរនាវា នាវិក និងអ្នកដំណើរ ដែលធ្វើដំណើរតាម នាវានៅតាមឆ្នេរសមុទ្រ និងផ្លូវទឹកក្នុងប្រទេស សមុទ្រ និងផ្លូវទឹកក្នុងប្រទេ ងប្រទេស នារដូវវស្សានេះ រដូវវស្សានេះ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ក្នុងពេលខាងមុខនេះ សូមចូលរួមអនុវត្តវិធានការសុវត្ថិភាពការធ្វើដំណើរតាមផ្លូវទឹកដូចខាងក្រោម៖
១- ម្ចាស់នាវានិងអ្នកដំណើរ ត្រូវតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងត្រូវអនុវត្តតាមការ ណែនាំក្នុងប្រកាសព័ត៌មានក្រើនរំលឹកអំពីអាកាសធាតុអាក្រក់ ដោយការផ្អាកចេញដំណើរនាវាឬនាវាចម្លង ឬការរក ទីសំចតបណ្តោះអាសន្នដែលមានសុវត្ថិភាពឱ្យបានទាន់ពេលវេលា មុនពេលអាកាសធាតុអាក្រក់កើតឡើង។
២- ម្ចាស់នាវា ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងថែទាំនាវារបស់ខ្លួន ទាំងសំបកតួ និងគ្រឿងម៉ាស៊ីន នាវាឱ្យស្ថិតក្នុងស្ថានភាពប្រតិបត្តិការល្អជានិច្ច។
៣- ម្ចាស់នាវា ត្រូវពិនិត្យផ្ទៀងផ្ទាត់ចំនួននិងគុណភាពរបស់សម្ភារៈសង្គ្រោះជីវិត ជាអាទិ៍ អាវពោង ពោងកង ការណែនាំវិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងការឡើងចុះនិងការអង្គុយលើនាវាឱ្យមានសណ្តាប់ធ្នាប់។
៤- ម្ចាស់នាវា ត្រូវពិនិត្យផ្ទៀងផ្ទាត់ចំនួននិងគុណភាពរបស់បំពង់ពន្លត់អគ្គិភ័យ ខ្សែពួរចងនាវា យុថ្កា និង បរិក្ខារសង្គ្រោះបឋម ឱ្យបានស្របតាមទំហំនាវានិងចំនួននាវិកនិងអ្នកដំណើរ។
៥- ម្ចាស់នាវា ត្រូវពិនិត្យនិងរៀបចំផ្ទុក រក្សា ចង និងគ្របដណ្តប់ទំនិញ ឱ្យបានត្រឹមត្រូវដើម្បីចៀសវាងការ រេលទំនិញធ្វើឱ្យនាវាបាត់លំនឹងបង្កឱ្យមានគ្រោះថ្នាក់កើតឡើ
៦- អ្នកដំណើរ ត្រូវគោរពតាមការណែនាំរបស់បរិបាលនាវាឬអ្នកបើកបរនាវា ក្នុងពេលឡើងចុះនាវា ក្នុង ពេលធ្វើដំណើរតាមនាវា និងក្នុងស្ថានភាពគ្រោះអាសន្ន ដើម្បីបញ្ចៀសភាពបាត់បង់ការគ្រប់គ្រង ដែលនាំមាន គ្រោះថ្នាក់នាវាចរណ៍ធ្ងន់ធ្ងរកើតឡើង។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សង្ឃឹមនិងមានជំនឿយ៉ាង មុតមាំថា ម្ចាស់អាជីវកម្មកំពង់ចម្លង ម្ចាស់នាវា បរិបាលឬអ្នកបើកបរនាវា នាវិក និងអ្នកដំណើរតាមនាវាទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕ដោយ៖តារា