នារីម្នាក់ខឹងសង្សារដើរលេងមិនចូលផ្ទះបានប្រឌិតរឿងចោរប្លន់ម៉ូតូរបស់ខ្លួន 

ចែករំលែក៖

ភ្នំពេញ៖ នារីជានិសិ្សតនៅសាលាច្បាប់ម្នាក់ខឹងសង្សារដើរលេងមិនចូលផ្ទះបានប្រឌិតរឿងថាមានចោរប្លន់ម៉ូតូរបស់ខ្លួន ដើម្បីឲ្យបុរសដែលជាសង្សារខ្លួន ដែលស្នាក់នៅផ្ទះជាមួយគ្នានោះ ត្រឡប់មកផ្ទះវិញ ក្រោយពីលឺដំណឹងនេះសមត្ថកិច្ចបានចុះទៅសួរនាំដល់កន្លែងកើតហេតុ តាមបណ្ដោយផ្លូវលេខ១០១ កែងផ្លូវ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទើបរកឃើញការពិតគឺនាងកុហសសោះ ។

image1

បើកតាមសំម្ដីរបស់លោកនាយនគរបាលប៉ុស្តិ៍បឹងត្របែក បានឲ្យដឹងថា នារីខាងលើមានឈ្មោះ ជួន ស្រីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំស្នាក់នៅផ្ទះជួលជាមួយបុរសដែលជាសង្សារខ្លួន ម្ដុំសង្កាត់ស្រះចក ខណ្ឌដូនពេញ សព្វថ្ងៃរៀននៅសាលាច្បាប់ បានប្រឌិតរឿងថាមានក្រុមចោរមានគ្នា៤ទៅ៥នាក់ បានមកប្លន់ម៉ូតូរបស់ខ្លួន នៅកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ។

លោកនាយនគរបាលប៉ុស្តិ៍បឹងត្របែក បានបញ្ជាក់ទៀតថា ក្រោយពីលឺថាមានករណីខាងនេះកើតឡើងនៅក្នុងទឹកដីរបស់លោកក៏ត្រូវបានបញ្ចាឱ្យកម្លាំងរបស់លោក ក៏បាននាំនារីរូបនោះយកមកធ្វើការសួរនាំ នៅប៉ុស្តិ៍បឹងត្របែក លុះសួរនាំអស់ជិត១ម៉ោងទើបនាងព្រមឆ្លើយសារភាពថា តាមការពិតម៉ូតូរបស់នាងយកទៅផ្ញើ នៅផ្ទះមិត្តភក្តិរបស់នាងនោះទេដើម្បីឲ្យសង្សារ របស់ខ្លួនឆាប់ត្រឡប់មកផ្ទះវិញ ។

លោកនាយនគរបាលប៉ុស្តិ៍បានបន្តថា ក្រោយពីដឹងការពិត លោកបាន​ទូ​រស័​ព្ទហៅបុរសជាសង្សារមកធានា ដើម្បីអប់រំ កុំឲ្យឈ្លោះគ្នា រហូតប្រឌិតរឿងបទល្មើសបែបនេះទៀត ដែលនាំឲ្យភាពចលាចលដល់សង្គម និង នាំឲ្យមានភាពប៉ះពាល់ដល់សន្តិសុខសង្គមផងដែល ។ ក្រោយពីមានការណែនាំពីថ្នាក់លើលោកនាយនគរបាលប៉ុស្តិ៍បឹងត្របែកបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ៕

ដោយ៖ ស រស្មី

...

image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print