សកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ត្រូវបានតុលាការឃុំខ្លួន ក្នុងសំណុំរឿងកុបកម្មនៅទីលានប្រជាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍ ថ្លែងថា លោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ក្នុងសំណុំរឿងចូលរួមកុបកម្មដោយហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ ។ សកម្មជនទាំងពីរនាក់នេះឈ្មោះ យឹម គឹមហួរ និងឈ្មោះ នឿន ចាន់តា ហៅ ត្រា។ សកម្មជន៣នាក់ទៀតដែលតុលាការចេញដីកាចាប់ខ្លូនតែពុំទាន់ចាប់បាន ។

គួររំលឹកថា លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ បានប្រកាសសាលក្រមផ្តន្ទាទោសសកម្មជននិងមន្ត្រីគណបក្សសង្រ្គោះ១១នាក់ ដាក់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ក្នុងសំណុំរឿងដឹកនាំបង្កហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ រួចបញ្ជូនទៅគុកព្រៃសភ្លាមៗ ។

លោកចៅក្រម បានផ្តន្ទាទោសឈ្មោះ មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​រាជធានី​ភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ និង ឈ្មោះ អឿ ណារិត មន្រ្តីទទួល បន្ទុកកិច្ចការ សាធារណៈ នៃគណបក្សសង្គ្រោះជាតិនិងជាជំនួយការផ្ទាល់ របស់អ្នក ស្រីមូរ សុខហួរ ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ។

ចំណែកឈ្មោះ ស៊ុំ ពុទ្ឋី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារ អំពៅនៃគណបក្សសង្គ្រោះជាតិ ឈ្មោះ កែ ឃីម ហៅវីន ឌី សកម្មជនគណបក្សសង្គ្រោះជាតិ ឈ្មោះទេព ណារិន សមាជិក​ចលនា​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្មោះ អ៊ុក ពេជ្រសំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោកនាង សុឃុន ប្រធាន​សម្ព័ន្ធ​យុវជន​ជាតិខ្មែរ និង​ជា​ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខណ្ឌ​ច្បារអំពៅ ឈ្មោះ សាន គឹម​ហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌទួលគោក ឈ្មោះ សាន សីហៈ លេខាធិការគណបក្សសង្គ្រោះជាតិ និង ឈ្មោះអាន បឋម ហៅ សុខុម យុវជនគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារម្នាក់ៗ៧ឆ្នាំ ។ ការសម្រេចនេះ គឺធ្វើតាមមាត្រា៣៥៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕

ដោយ៖ ចាន់ធឿន

chanth

...

chan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print