ភ្នំពេញ៖ ថេង សុថុល ប្រធានគណ:កម្មាធិការអនុ សាខា កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និង ក្រុមកាងារបានយកអំណោយ មនុស្សធម៌ផ្តល់ជូន ជនរងគ្រោះ២នាក់ឪពុកនិងកូនដែលរងគ្រោះ ដោយ សារអគ្គីភ័យកាលពីព្រឹកម្សិលម៉ិិញ នៅសង្កាត់ភ្នំ ពេញថ្មី ខណ្ឌ សែនសុខ រាជ ធានីភ្នំពេញ។
ការចុះ ចែកអំណោយនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង ៥និង ៣០នាទី ល្ងាចថ្ងៃទី៤ខែសីហា ឆ្នាំ២០១៥។
អំណោយរួមមាន៖ អង្ករ ១០០គីឡូ មី៤កេស ទឹក ក្រូច៤កេស សូរទឹកកក២ បំពុងទឹកក្តៅ២ ភួយ២ មុង២ ខ្នេីយ២ កន្ទេល២ កន្ទោរ២ ស្ករស តែ ទឹក ដោះគោ រួមទាំងថវិការបស់សាលាខណ្ឌ ៥០ម៉ឺន រៀល។
នៅក្នុងឱកាសនោះ ប្រធានគណ:កម្មាធិការអនុ សាខា កាកបាទក្រហមកម្ពុជា បានមានមតិថាក្នុង នាមអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌសែន សុខ សូមពាំនាំ នូវការសាកសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យ ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហម កម្ពុជា ថ្វីត្បិតលោកមិនបានអញ្ជើញមក ផ្ទាល់ក៏ពិត មែន តែលោកតែងតែបានគិតគូរដល់សុខ និងទុក្ខ ពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ហើយបេសកម្ម របស់ កាកបាទ ក្រហមកម្ពុជា បានដើរតួជាសំខាន់សម្រាប ជួយដល់ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ ជាតិ សាសន៍ ពណ៌ សម្បុរ និងមិនបម្រើអោយគណបក្ស នយោបាយណាមួយឡើយ ៕
ដោយ៖ តុង សីហា