ជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ជាទាហានវរសេនាតូចលេខ៥១៣ កងពលតូចលេខ៥១ នគរបាលឃាត់ខ្លួនរួមទាំងវត្ថុតាង

ចែករំលែក៖

ប៉ោយប៉ែត៖ ជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ ជាទាហានវរសេនាតូចលេខ៥១៣ កងពលតូចលេខ៥១ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន រួមទាំងវត្ថុតាងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចដើមស្នួលខាងកើតភោជនីយដ្ឋាន និងខារ៉ាអូខេនាគទិព្ធ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

IMG-20150804-WA0132

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ជនសង្ស័យចែកចាយថ្នាំញៀនមានឈ្មោះ រស សារាជ ភេទប្រុស ជនជាតិខ្មែរអាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បម្រើការងារនៅក្នុងអង្គភាពវរសេនាតូច៥១៣ កងពលតូចលេខ៥១ ដេកនៅបន្ទាយថ្មសិន ។

លោកបន្តថា ជនសង្ស័យរួបនេះបានយកថ្នាំញៀនមកចែកចាយ នៅចំណុចកើតហេតុ ។

ដោយមានការសហការល្អពីពលរដ្ឋក្នុងមូលដ្ឋាន និងទទួលបទបញ្ជា របស់លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ កម្លាំងចុះល្បាតបានប្រទះឃើញជនសង្ស័យ កំពុងចែកចាយថ្នាំញៀននៅចំណុចខាងលើមែន ហើយ ឃាត់ខ្លួនឆែកឆេរកឃើញវត្ថុតាង ម្សៅពណ៍សថ្លាចំនួន១២កូនថង់តូច និងរឹមអូសម៉ូតូ១គ្រឿង ពណ៍ខ្មៅ ម៉ាកស៊ីភីអិច ពាក់ស្លាកលេខ ខេមរភូមិន្ទ(ខ.ម)១.៦៥២៥ ដែលជនសង្ស័យតែងតែជិះមកធ្វើសកម្មភាពចែកចាយ ។

ក្រោយពីកាឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកសាកសួរនៅកន្លែងអធិការក្រុងប៉ោយប៉ែត ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តដូចពាក្យសមត្ថកិច្ចចោទសួរមែន ។ ក្រោយពីកសាង សំណុំរឿង ជនសង្ស័យនឹងបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដោយ៖ វណ្ណា

IMG-20150804-WA0130

...

IMG-20150804-WA0133

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print