កំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលអោយស្រ្តីម្នាក់បាត់បង់ជីវិតនិងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥នៅលេីផ្លូវជាតិលេខ២២២ ចំណុចភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង រវាងរថយន្ត កែឆ្នៃ និង ម៉ូតូក្នុងដំណេីរស្របទិសគ្នាពីកេីតទៅលិច ។ រថយន្តកែឆ្នៃបេីកបរដោយឈ្មោះបូ រិន ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ។ ម៉ូតូម៉ាក់ហុងដាទ្រីមសេរី២០០៨បេីកបរដោយឈោ្មះឃុន ផាន់ ភេទស្រីអាយុ៥៩ឆ្នាំនៅភូមិមាឃ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវរថយន្តកែឆ្នៃបុកពីក្រោយហេីយ កិនពីលេី ស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុឯអ្នកបេីកបររថយន្តកែឆ្នៃបានរត់គេចខ្លួន។
សពស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែករថយន្តកែឆ្នៃនិងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដេីម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណះ