ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួនចំនួន ១០ ដូចខាងក្រោម ៖
១- សៀមមករាយលួសបន្លាក្នុងដីខ្មែរអត់ថាឲ្យសៀម = ត្រង់ខ្មែរងើបការពារដីខ្លួនបែរជាថាខុស ។
២- សតិអារម្មណ៍កាន់ជើងខ្មាំង = ខ្មាំងធ្វើអីត្រូវ ខ្មែរឯងធ្វើត្រូវបែរជាថាខុស។
៣- ថាសៀមប្រើក្បួន = តែសៀមប្រើក្បួនរំលោភច្បាប់ រំលោភកិច្ចព្រមព្រៀង។
៤- សៀមថាលួសបន្លាថាជាកម្មសិទ្ធិរបស់វា = តែសៀមវាថាទេតើ ការពិតមិនមែនជាកម្មសិទ្ធិវាឯណា?
៥- លួសបន្លាគឺសៀមមករាយលើដីខ្មែរ = ម៉េចបានថាជាកម្មសិទ្ធិរបស់សៀម។
៦- គ្មានប្រទេសណាចង់វ៉ៃសៀមយកទឹកដីទេ = គឺមានតែសៀមទេដែលចង់រំលោភយកទឹកដីប្រទេសផ្សេង។
៧- រាជការខ្មែរចង់បាននិងការពារដីខ្មែរតាមរយៈប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ = តែបើសៀមមិនគោរពច្បាប់និងគោរពតុលាការ។
៨- ផែនទីមានហើយ តែសៀមមិនស្តាប់ = សៀមមិនគោរពច្បាប់។
៩- បញ្ហាសំខាន់គឺសៀមមិនគោរពច្បាប់តែហត្ថលេខាវាក៏វាមិនគោរពផង = សៀមធ្វើតាមចិត្តវាម៉េចថាវាត្រូវ?
១០- បើមិនឲ្យប្រជាជនខ្មែរធ្វើការតវ៉ាចំពោះទង្វើរំលោភយកដីផ្ទះសម្បែងខ្លួន = មានតែបណ្តោយសៀមឲ្យបន្តរំលោភយកដីខ្មែរ៕
ដោយ ៖ សិលា