ភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កិះសោរបន្ទប់លួចទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១. ឈ្មោះ ឆាំ អំណត់ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
២.ឈ្មោះ យុត កុសល់ ភេទប្រុស មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សម្ភារចាប់យក៖ ខ្សែករផ្លាកទីនមួយខ្សែ កាបូបពណ៌ផ្កាឈូកចំនួនមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណប.ស.ស កាតវីង ប័ណ្ណចាក់វ៉ាក់សាំង និង ដែកលួសសម្រាប់ឆ្កិះសោរចំនួន ០៧។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ