កងរាជអាវុធហត្ថស្រុកឯកភ្នំឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទរក្សាទុកសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ នៅចំនុចបឹងតាព្រឹក ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងជំនាញអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០ ៣នាក់ 

១/ឈ្មោះ ស ដានី ភេទប្រុស អាយុ ៣១ឆ្នាំ 

២/ឈ្មោះ គឿន ថន ភេទប្រុស អាយុ ៣៣ឆ្នាំ 

៣/ឈ្មោះ សំ ហឿម ភេទប្រុស អាយុ ៣២ឆ្នាំ ។ ទាំងបីនាក់រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកស ចំនួន០២ថង់ សង្ស័យជាសារធាតុញៀន ,ម៉ូតូ០២គ្រឿង ,ទូរស័ព្ទ០២គ្រឿង 

និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print