គ្រួសារកូនក្រមុំបាញ់កាំភ្លើងអបអរពិធីមង្គលការ កូនកំលោះត្រូវគ្រាប់ស្លាប់

ចែករំលែក៖

នៅក្នុងប្រទេសមួយចំនួននៅមានរក្សាទម្លាប់ដុតផាវ ឬបាញ់កាំភ្លើងឲ្យមានសំឡេងផ្ទុះខ្លាំងក្នុងថ្ងៃមង្គលការ ដើម្បីសិរីសួស្តី បណ្តេញគ្រោះចង្រៃ ។ ប៉ុន្តែនៅក្នុងប្រទេសទួរគី ការបាញ់កាំភ្លើងអបអរបែរជាត្រូវកូនកំលោះស្លាប់តែម្តង។

ស្ត្រីម្នាក់មកពីគ្រួសារកូនក្រមុំបានបាញ់កាំភ្លើងខ្លីដើម្បីអបអរពិធីមង្គលការ ក៏ត្រូវកូនកំលោះបណ្តាលឲ្យស្លាប់។ គូស្នេហ៍វ័យក្មេងមួយគូនេះកំពុងត្រូវបានគេនាំទៅផ្ទះបន្ទាប់ពីពិធីរៀបការនៅភាគខាងជើងប្រទេសទួរគី។ ក្នុងអំឡុងពេលពិធីនេះ សាច់ញាតិនៃគ្រួសារកូនក្រមុំបានបើកការបាញ់ប្រហារក្នុងពិធី បណ្តាលឲ្យកូនកំលោះឈ្មោះ Ali K. អាយុ 23 ឆ្នាំបានស្លាប់។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគីកាលពីថ្ងៃទី 27 ខែសីហា ប៉ូលិសបានចាប់ខ្លួនស្ត្រីអាយុ 47 ឆ្នាំនិងបានរកឃើញកាំភ្លើងខ្លីពីរដើមនៅក្នុងសួនច្បាររបស់នាង។ រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។ ការបាញ់កាំភ្លើងដោយរីករាយគឺជារឿងធម្មតានៅក្នុងពិធីមង្គលការនៅក្នុងតំបន់សមុទ្រខ្មៅភាគខាងជើងនៃប្រទេសទួរគី។
កាលពីសប្តាហ៍មុន បុរសម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសដោយការបាញ់កាំភ្លើងអបអរនៅក្នុងខេត្ត Trabzon ភាគឦសាន មុនពេលរៀបការ។ ពិធីមង្គលការត្រូវបានលុបចោល ហើយមនុស្សពីរនាក់រួមទាំងមន្ត្រីប៉ូលិសម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុ៕ ដោយធីរីណា

...

រូបថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print